ចិននឹងអនុវត្តន៍បេសកកម្មហោះហើរទៅកាន់ទីអវកាសនៅឆ្នាំ ២០២៤

(VOVWORLD) - នៅឆ្នាំក្រោយ ចិននឹងបាញ់បង្ហោះយានអវកាសចំនួន ៤ រួមមានយានអវកាសដឹកទំនិញ Tianzhou 7 យានអវកាស Shenzhou 18 យានអវកាសដឹកទំនិញ Tianzhou 8 យានអវកាស Shenzhou 19។
ចិននឹងអនុវត្តន៍បេសកកម្មហោះហើរទៅកាន់ទីអវកាសនៅឆ្នាំ ២០២៤ - ảnh 1យាន Long March-2F ផ្ទុកយានអវកាស Shenzhou-17 ហោះចេញពីកន្លែងបាញ់បង្ហោះនៅមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅភាគពាយព្យប្រទេសចិន។ រូបថត៖ THX/TTXVN

ចិននឹងអនុវត្តបេសកកម្មហោះហើរចំនួន៤ដើម្បីបញ្ជូន យានអវកាសដឹកទំនិញ និងមនុស្សទៅកាន់ទីអវកាសនៅឆ្នាំ ២០២៤។ ការិយាល័យស្រាវជ្រាវអវកាសដែលមានមនុស្សបើក (CMSEO) របស់ ចិនកាលពីម្សិលមិញ (ថ្ងៃទី ១៩ ខែវិច្ឆិកា) បានប្រកាសពីផែនការខាងលើ។ អាស្រ័យហេតុនេះ នៅឆ្នាំក្រោយ ចិននឹងបាញ់បង្ហោះយានអវកាសចំនួន ៤ រួមមានយានអវកាសដឹកទំនិញ Tianzhou 7 យានអវកាស Shenzhou 18 យានអវកាសដឹកទំនិញ Tianzhou 8 យានអវកាស Shenzhou 19។

ចិនកំពុងបង្កើនផែនការយកឈ្នះលើអវកាស។ តាមនោះ ប្រទេសនេះមានគោលបំណងបញ្ជូននាវិកមួយក្រុមទៅឋានព្រះច័ន្ទនៅឆ្នាំ ២០៣០ ហើយបន្ទាប់មកសាងសង់មូលដ្ឋានលើផ្ទៃព្រះច័ន្ទ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ