ចិននិងអាមេរិកចាំបាច់ត្រូវនាំឲ្យទំនាក់ទំនងទ្វេភាគីដើរតាមទិសដៅត្រឹមត្រូវ
(VOVWORLD) - យោងតាមមេដឹកនាំចិន ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍ចំនួនពីរនៃ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាប្រទេសមហាអំណាចសេដ្ឋកិច្ច ឈានមុខគេចំនួនពីរលើពិភពលោក ចិន និងសហរដ្ឋអាមេរិក ចាំបាច់ត្រូវចែករំលែក ទំនួលខុសត្រូវអន្តរជាតិ ហើយជំរុញសន្តិភាពពិភពលោក។
អញ្ជើញថ្លែងនៅក្នុងជំនួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី១៨ ខែមីនា ជាមួយប្រធានាធិបតីអាមេរិក លោក Joe Biden ប្រធានរដ្ឋចិន លោក Xi Jinping បានចាត់ទុកថា ប្រទេសទាំងពីរចាំបាច់ត្រូវនាំឲ្យទំនាក់ទំនងទ្វេភាគីដើរតាម ទិសដៅត្រឹមត្រូវ។ យោងតាមមេដឹកនាំចិន ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍ចំនួនពីរនៃ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាប្រទេសមហាអំណាចសេដ្ឋកិច្ចឈានមុខគេចំនួនពីរលើពិភពលោក ចិន និងសហរដ្ឋ អាមេរិក ចាំបាច់ត្រូវចែករំលែក ទំនួលខុសត្រូវអន្តរជាតិ ហើយជំរុញសន្តិភាពពិភពលោក។ ប្រទេសទាំងពីរក៏គួរតែ បង្កើនកិច្ចសន្ទនា និងទំនាក់ទំនងនៅគ្រប់ជាន់ថ្នាក់និងគ្រប់វិស័យផងដែរ។
លោក ប្រធានរដ្ឋចិនបានបញ្ជាក់ថា វិបត្តិអ៊ុយក្រែនមិនមែនជាអ្វីដែលចង់បានឡើយ។ ជម្លោះ និងការប្រឈមមុខដាក់គ្នាមិននាំមកនូវផលប្រយោជន៍ដល់ភាគីណាមួយឡើយ ខណៈដែលសហគមន៍អន្តរជាតិត្រូវការគោរពសន្តិភាពនិងសន្តិសុខ។
លោកប្រធានរដ្ឋ Xi Jinping និងលោកប្រធានា ធិបតី Biden សុទ្ធតែចែករំលែក ទស្សនៈថា ប្រទេសទាំងពីរគួរតែគោរពគ្នាទៅវិញទៅមក រួមរស់ជាមួយគ្នាដោយសន្តិ ភាពហើយជៀសវាងការប្រឈមមុខដាក់គ្នា។
រីឯខ្លួនវិញ សេតវិមានបានប្រកាសថា នៅក្នុងជំនួបពិភាក្សាការងារតាមប្រព័ន្ធ វីដេអូ រយៈពេលជិតពីរម៉ោងនេះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងប្រធានរដ្ឋចិនលោក Xi Jinping សុទ្ធតែសង្កត់ធ្ងន់លើភាពចាំបាច់នៃការស្វែងរក ដំណោះស្រាយការទូតចំពោះវិបត្តិអ៊ុយក្រែន៕