ចិននិងអាមេរិកឆ្ពោះទៅទំនាក់ទំនងដៃគូស្ថាបនា
|
ចិននិងអាមេរិកឆ្ពោះទៅទំនាក់ទំនងដៃគូស្ថាបនា (រូបថតៈTHX/TTXVN ) |
(VOVworld)-បណ្តាមន្រ្តីការទូតរបស់ចិននិងអាមេរិកបានសន្យានាថ្ងៃទី១៦
ឧសភាថា នឹងកសាងទំនាក់ទំនងទ្វេភាគីនាបច្ចុប្បន្ន និងបង្រួញគំលាតនៃ ការខ្វែងគំនិតតាមរយៈការជួបសន្ទនា។ ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបទេស
អាមេរិក លោក John Kerry ដែលកំពុងមានដំណើរទស្សនកិច្ចនៅប៉េកាំង រដ្ឋ
មន្ត្រីការបរទេសចិន លោក Wang Yi បានអះអាងថា មហាអំណាចទាំងពីរនេះ មានផលប្រយោជន៍រួមច្រើនជាងការខ្វែងគំនិត ។ ដោយហេតុនេះ ភាគីទាំងពីរ ត្រូវដំណើរការសកម្មភាព ដោយឈរលើស្មារតីគោរពគ្នាទៅវិញទៅមក។ ថ្លែងមតិក្នុងសន្និសិទកាសែតរួមជាមួយលោក John Kerry រដ្ឋមន្ត្រីការបរទេស
ចិន Wang Yi បានអះអាងថា ភាគីទាំងពីរបានពិភាគ្សាលើបញ្ហាជាច្រើន ក្នុងនោះ មានកិច្ចចរចារនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជា
មានិតកូរ៉េ និងព្រមព្រៀងគ្នា រក្សាទំនាក់ទំនងយោធា។ តាមលោករូបនេះថា
ដំណើរ ទស្សនកិច្ចនាពេលខាងមុខរបស់លោកប្រធាមរដ្ឋចិន Xi Jinping ជាការ
អាទិភាពចំបងក្នុងទំនាក់ទំនងចិន-អាមេរិកក្នុងឆ្នាំ២០១៥៕