ចិននិងអាមេរិកឈានដល់ការឯកភាព ៥ ចំណុច​ស្តីពីទំនាក់ទំនងគ្រប់ជ្រុងជ្រោយ

(VOVWORLD) - អាមេរិក និងចិនបានឈានដល់ការឯកភាព ៥ ចំណុចស្តីពីទំនាក់ទំនងគ្រប់ជ្រុងជ្រោយ ដែលក្នុងនោះបានឯកភាពជំរុញទំនាក់ទំនងទ្វេភាគីក្នុងទិសដៅស្ថិរភាព និងការអភិវឌ្ឍន៍។ នេះជាលទ្ធផលនៃការសន្ទនារវាងរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi និងសមភាគីអាមេរិក លោក Antony Blinken កាលពីថ្ងៃទី ២៦ ខែមេសា នៅទីក្រុងប៉េកាំង (ចិន)។

ជាក់ស្តែង ភាគីទាំងពីរបានឯកភាពបន្តកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីរក្សាស្ថិរភាព និងអភិវឌ្ឍន៍ទំនាក់ទំនងចិន-អាមេរិក ដោយផ្អែកលើចក្ខុវិស័យទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ដែលបានដាក់ចេញដោយមេដឹកនាំនៃប្រទេសទាំងពីរនៅក្នុងកិច្ចប្រជុំកាលពីឆ្នាំមុន។ ប្រទេសទាំងពីរក៏បានឯកភាពរក្សាការផ្លាស់ប្តូរនិងជំនួបប្រាស្រ័យជាន់ខ្ពស់នៅគ្រប់កម្រិត បន្តអនុញ្ញាតឲ្យមានការស្តារ និងបង្កើតយន្តការពិគ្រោះយោបល់ថ្មី ព្រមទាំងលើកកំពស់តួនាទីរបស់ខ្លួនក្នុងវិស័យការទូត សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងពាណិជ្ជកម្ម បន្តអនុវត្តការផ្លាស់ប្តូរយោធា និងជំរុញកិច្ចសហប្រតិបត្តិការចិន-អាមេរិកបន្ថែមទៀតលើការគ្រប់គ្រងបញ្ហាគ្រឿងញៀន ការប្រែប្រួលអាកាសធាតុ និងបញ្ញាសិប្បនិម្មិត។

ចិននិងអាមេរិកឈានដល់ការឯកភាព ៥ ចំណុច​ស្តីពីទំនាក់ទំនងគ្រប់ជ្រុងជ្រោយ - ảnh 1រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi និងសមភាគីអាមេរិក លោក Antony Blinken ។ រូបថត៖ AFP/TTXVN

ភាគីទាំងពីរបានឯកភាព ចាត់វិធានការដើម្បីពង្រីកការផ្លាស់ប្តូរវប្បធម៌ និងប្រជាជនរវាងប្រទេសទាំងពីរ ស្វាគមន៍និស្សិតរបស់គ្នាទៅវិញទៅមក។ ភាគីទាំងពីរបានអះអាងថា នឹងរក្សាការពិគ្រោះយោបល់លើបញ្ហាក្តៅគគុកក្នុងតំបន់ និងអន្តរជាតិ ហើយទន្ទឹមនឹងនោះនឹងពង្រឹងទំនាក់ទំនងរវាងបេសកជនពិសេសនៃភាគីទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ