ចិននិងអ៊ីរ៉ង់ប្រឆាំងជំទាស់យ៉ាងខ្លាំងរបាយការណ៍ស្តីពីសេរីភាពខាង សាសនារបស់អាមេរិក

(VOVWORLD) - អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying នាថ្ងៃទី ១៦ សីហា បានសង្កត់ធ្ងន់ថា៖ ចិនប្រឆាំងជំទាស់យ៉ាងខ្លាំងក្លាការវាយ តំលៃមិនសមហេតុសមផលក្នុងរបាយការណ៍របស់អាមេរិកអំពីស្ថានភាពសេរីភាពខាងសាសនានៅចិន។ 
ចិននិងអ៊ីរ៉ង់ប្រឆាំងជំទាស់យ៉ាងខ្លាំងរបាយការណ៍ស្តីពីសេរីភាពខាង សាសនារបស់អាមេរិក  - ảnh 1 អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying 

(VOVworld) – អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying នាថ្ងៃទី ១៦ សីហា បានសង្កត់ធ្ងន់ថា៖ ចិនប្រឆាំងជំទាស់យ៉ាងខ្លាំងក្លាការវាយ តំលៃមិនសមហេតុសមផលក្នុងរបាយការណ៍របស់អាមេរិកអំពីស្ថានភាពសេរីភាពខាងសាសនានៅចិន។ លោកស្រី Hua Chunying បានចាត់ទុកថា៖ ឯកសារនេះរបស់អាមេរិកបានមិនអើពើដល់ការពិតជាក់ស្តែងអំពីសេរីភាពខាងសាសនានៅចិនឡើយហើយអំពាវនាវឲ្យវ៉ាស៊ីនតោនគោរពការពិតបញ្ឈប់ការប្រើប្រាស់របៀបសាសនាដើម្បីធ្វើអន្តរាគមន៍ចូលក្នុងកិច្ចការផ្ទៃក្នុងនៃប្រទេសដទៃ។

        នាថ្ងៃដដែល អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Bahram Ghasemi បានប្រកាសថា៖ អ៊ីរ៉ង់ចាត់ទុករបាយការណ៍របស់អាមេរិកគឺជារបាយការណ៍គ្មាន ភស្តុតាងខ្វះមូលដ្ឋានលំអៀងគឺគ្រាន់តែជាឧបាយកលដណ្តើមបានផលប្រយោជន៍ខាងនយោបាយតែប៉ុណ្ណោះ។ តាមភាគីអ៊ីរ៉ង់ថា៖ វ៉ាស៊ីនតោនគប្បីប្រមូលផ្តុំទៅ លើការកែលំអរស្ថានភាពប្រកាន់ជាតិសាសរបស់ខ្លួន ជាពិសេសចំពោះជន ឥស្លាមនៅអាមេរិក។ មុននោះ នាថ្ងៃទី ១៥ សីហា ក្រសួងការបរទេសអាមេរិក បានប្រកាសរបាយការណ៍ប្រចាំឆ្នាំ ២០១៦ ស្តីពីសេរីភាពខាងសាសនាលើ ពិភពលោក ក្នុងនោះ សរសេរថា៖ ចិន  Bahrain អ៊ីរ៉ង់ ប៉ាគីស្ថាន អារ៉ាប់ប៊ីសាអ៊ូរឌីត សូដង់និងទួរគីមានបញ្ហាដ៏ធ្ងន់ធ្ងរខាងសេរីភាពសាសនា៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ