ចិននិងអាស៊ានមានគោលបំណងសម្រេចក្របខ័ណ្ឌសំរាប់ COC នាពាក់កណ្ដាលឆ្នាំ ២០១៧
|
ចិននិងអាស៊ានមានគោលបំណងសម្រេចក្របខ័ណ្ឌសំរាប់ COC នាពាក់កណ្ដាលឆ្នាំ ២០១៧ (VNA) |
(VOVworld) – តាមកាសែត «China Daily» របស់ចិន បានឲ្យដឹងថា៖ ក្នុងកិច្ចប្រជុំ
ថ្នាក់អនុរដ្ឋមន្ត្រីការបរទេសរវាងបណ្ដាប្រទេសអាស៊ាននិងចិននៅប៉ែកឦសាន ចិន
នាថ្ងៃទី ១៦ សីហា ភាគីទាំងពីរបានឯកភាពថា៖ ដល់ពាក់កណ្ដាលឆ្នាំ ២០១៧ ខាង
មុខ នឹងសម្រេចការកសាងក្របខ័ណ្ឌនៃក្រមប្រតិបត្តិសំរាប់ភាគី នានានៅសមុទ្រ
ខាងកើត (COC)។ កាសែតបានដកស្រង់សំដីរបស់ អនុរដ្ឋមន្ត្រីការបរទេសចិន
លោក Liu Zhenmin បានឲ្យដឹងថា៖ ភាគីទាំងឡាយ បានអនុម័តលើខ្លឹមសារសារវ័ន្ត
សំខាន់ៗសំរាប់ការបង្កើតខ្សែទូរស័ព្ទ hotline ក្នុង ករណីបន្ទាន់លើសមុទ្រខាងកើត។
បណ្ដាឯកសារស្តីពីខ្សែទូរស័ព្ទ hotline និងការ ដោះស្រាយការប៉ះទង្គិចដោយចៃដន្យ
លើសមុទ្រដែលទទួលបាននៅកិច្ចប្រជុំ លើកទី ៣ ក្នុងឆ្នាំ ២០១៦ នេះស្តីពី COC
នឹងត្រូវបានដាក់ជូនទៅសន្និសីទកំពូល អាស៊ាននៅឡាវនាខែកញ្ញាខាងមុខ៕