ចិននិងអាស៊ានអះអាងជាថ្មីម្តងទៀតនូវការដោះស្រាយជំលោះដោយសន្តិវិធី


ចិននិងអាស៊ានអះអាងជាថ្មីម្តងទៀតនូវការដោះស្រាយជំលោះដោយសន្តិវិធី - ảnh 1
ចិននិងអាស៊ានអះអាងជាថ្មីម្តងទៀតនូវការដោះស្រាយជំលោះដោយសន្តិវិធី (VNA)

(VOVworld) – បណ្ដាមន្ត្រីជាន់ខ្ពស់របស់ចិននិងអាស៊ានបានអះអាងជាថ្មីម្តង
ទៀតនូវផែនការដោះស្រាយជំលោះនៅសមុទ្រខាងកើតដោយសន្តិវិធីដែល
ប្រើប្រាស់ក្របខ័ណ្ឌគោលការណ៍តំបន់។ សេចក្តីពោលខាងលើត្រូវបាននាំចេញ
 នៅកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់របស់ចិននិងអាស៊ានស្តីពីការអនុវត្តសេចក្តីថ្លែងការណ៍
 ស្តីពីប្រតិបត្តិរបស់ភាគីនានាលើសមុទ្រខាងកើត (DOC) ដែលបានប្រព្រឹត្តទៅ
ក្នុង រយៈពេល ២ ថ្ងៃ​គឺថ្ងៃទី ១៥ និងទី ១៦ សីហា នៅទីក្រុង  Manzhouli ប៉ែកខាង
ជើងចិន។ នៅកិច្ចប្រជុំលើកនេះ ភាគីទាំងពីរបានឯកភាពបន្តអនុវត្ត  DOC
ហើយ ឆ្ពោះទៅការចរចារអំពីក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត
(COC) សំដៅធានាសន្តិភាពនិងស្ថិរភាពក្នុងតំបន់។​ ភាគីទាំងពីរក៏បានឯកភាព
អំពីសារៈ សំខាន់នៃខ្សែទូរស័ទ្ទ hotline ការទូតជាន់ខ្ពស់រវាងចិននិងអាស៊ាន
ដើម្បីដោះ ស្រាយករណីជាបន្ទាន់លើសមុទ្រនិងសេចក្តីថ្លែងការណ៍រួមស្តីពីការ
អនុវត្តរាល់ សេចក្តីកំណត់ដែលទាក់ទិនដល់ជំលោះដោយចៃដន្យលើសមុទ្រ
ខាងកើតរវាងចិននិងអាស៊ាន។ ភាគីទាំងពីរបានផ្លាស់ប្តូរវិធានការណ៍បង្កើន
កិច្ចសហប្រតិបត្តិការលើសមុទ្រនិងការចរចារអំពី COC ទៀតផង៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ