ចិននិងឥណ្ឌាព្រមព្រៀងគ្រប់គ្រងល្អរាល់ការខ្វែងគំនិតគ្នាអំពីព្រំដែន
|
ចិននិងឥណ្ឌាព្រមព្រៀងគ្រប់គ្រងល្អរាល់ការខ្វែងគំនិតគ្នាអំពីព្រំដែន
(រូបថតៈReuters ) |
(VOVworld)-នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានមកកាន់ក្រុង ប៉េកាំង
នាថ្ងៃទី១៥ឧសភា បន្តដំណើរទស្សនកិច្ចនៅប្រទេសចិនក្នុងរយៈពេល៣ថ្ងៃ។ មុន
នោះ ក្នុងជំនួបជាមួយប្រធានរដ្ឋចិន លោក Xi Jinping នៅទីក្រុងស៊ីអាន(ចិន) នា
ថ្ងៃទី១៤ឧសភា ភាគីទាំងពីរបានព្រមព្រៀងបង្កើនទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជ
កម្ម និងវិនិយោគ ព្រមទាំងសន្យា គ្រប់គ្រងល្អរាល់ការខ្វែងគំនិតគ្នា ស្តីពីព្រំដែន
នៃប្រទេសទាំងពីរផងដែរ។ ក៏នៅក្នុងជំនួបនេះដែរ លោកប្រធានរដ្ឋចិន បានលើក
សំណើរចំនួន៤ចំណុច ក្នុងនោះមានការអនុវត្តការផ្សារភ្ជាប់ បណ្តាយុទ្ធសាស្រ្ត
អភិវឌ្ឍន៍របស់គ្នាទៅវិញទៅមក សំដៅជម្រុញទំនាក់ទំនង សេដ្ឋកិច្ច ពាណិជ្ជកម្ម
វិនិយោគ បង្កើនទំនុកទុកចិត្តនយោបាយ និងគ្រប់គ្រងល្អ រាល់ការខ្វែងគំនិតស្តីពី
ព្រំដែន។ រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi បានឲ្យដឹងថា ឥណ្ឌាយក
ចិត្តទុកដាក់ទៅលើទំនាក់ទំនងជាមួយចិន និងខំប្រឹង ប្រែងជម្រុញទំនាក់ទំនង
សហប្រតិបត្តិការលើគ្រប់វិស័យ ព្រមទាំងដោះស្រាយ សមស្របរាល់ការខ្វែងគំ
និតអំពីព្រំដែន ទៀតផង៕