ចំនួនជនចាប់ឃុំខ្លួនបន្តកើនឡើងក្រោយពីការធ្វើរដ្ឋប្រហារនៅទួរគី
|
ចំនួនជនចាប់ឃុំខ្លួនបន្តកើនឡើងក្រោយពីការធ្វើរដ្ឋប្រហារនៅទួរគី (VNA) |
(VOVworld) – គិតតាំងពីក្រោយពេលការធ្វើរដ្ឋប្រហារមិនសម្រេចនៅទួរគី
នាយប់ថ្ងៃទី ១៥ កក្កដា កន្លងមក មនុស្សចំនួន ៤ ម៉ឺននាក់ត្រូវបានចាប់
ឃុំខ្លួនជាបណ្តុះអាសន្នហើយមនុស្សចំនួនពាក់កណ្ដាលក្នុងចំណមនោះត្រូវ
បានចាប់ឃុំខ្លួនជាផ្លូវការ។ នាថ្ងៃទី ១៧ សីហា នាយករដ្ឋមន្ត្រីទួរគី លោក
Binali Yildirim បានឲ្យដឹងថា៖ បុគ្គលិកកម្មាភិបាលក្នុងកងទ័ពសន្តិសុខ
និងផ្នែកស៊ីវិលនិងយុត្តិធម៌ចំនួន ៧៩ ពាន់ ៩០០ នាក់ត្រូវបានបណ្តេញ
ក្នុងពេលនោះ ក្រុមហ៊ុននិងយន្តការចំនួន ៤២៦០ ដែលត្រូវបានចាត់ទុក
មានការពាក់ព័ន្ធដល់ចលនាដឹកនាំដោយបុព្វជិកឥស្លាម លោក Fethullah
Gulen នោះក៏ត្រូវ បិទទ្វារ ផងដែរ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត
នាថ្ងៃដ៏ដែល សមាគមន៍អ្នកកាសែតទួរគីបានឲ្យដឹងថា៖ ប៉ូលីសនៃប្រទេស
នេះ បានចាប់ខ្លួនបុគ្គលិកចំនួន ២៤ រូបនៃកាសែត Ozgur Gudem ជា
កាសែតគាំទ្រជនរួមជាតិ Kurd ១ ថ្ងៃបន្ទាប់ពីតុលាការចេញបទបញ្ជាបិទ
ទ្វារកាសែតពីបទ ចូលរួមសកម្មភាពផ្សព្វផ្សាយលទ្ធិភេរវកម្ម៕