ចំនួនជនរងគ្រោះនិងបាត់បង់ជីវិត នៅតែកើនឡើងក្នុងគ្រោះរញ្ជួយដីនិង រលកយក្សស៊ូណាមីនៅប្រទេសឥណ្ឌូនេស៊ី

(VOVWORLD) - ស្ថាប័នគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិជាតិនៃប្រទេសឥណ្ឌូនេស៊ី (BNPB) បានឱ្យដឹងថាគិតមកត្រឹមថ្ងៃទី ១០ ខែតុលា ចំនួនអ្នកស្លាប់ ដោយសារ គ្រោះរញ្ជួយដីនិងរលកយក្សស៊ូណាមីនៅ Sulawesi ភាគខាងកណ្តាល បានកើន ឡើងរហូតដល់ ២០៤៥ នាក់។
ចំនួនជនរងគ្រោះនិងបាត់បង់ជីវិត នៅតែកើនឡើងក្នុងគ្រោះរញ្ជួយដីនិង រលកយក្សស៊ូណាមីនៅប្រទេសឥណ្ឌូនេស៊ី - ảnh 1 ទិដ្ឋភាពក្រោយពីគ្រោះរញ្ជួយដីនិង រលកយក្សស៊ូណាមីនៅប្រទេសឥណ្ឌូនេស៊ី

យោងតាម BNPB ក៏បានឲ្យដឹងទៀតថា នាបច្ចុប្បន្ន ជនរងគ្រោះជិត ១០,៧០០ នាក់ ក្នុងនោះមានជនរងគ្រោះ ដែលរង របួសធ្ងន់មានចំនួនជាង ២៥០០ នាក់ និងជនរងគ្រោះចំនួន ៦៧១ នាក់ត្រូវបាន បាត់ខ្លួន ផងដែរ។

យោងតាមផែនការ យុទ្ធនាការស្វែងរកជនបាត់ខ្លួនដែលធ្វើឡើងដោយ ស្ថាប័នស្វែងរកនិងជួយសង្គ្រោះជាតិឥណ្ឌូណេស៊ីនឹងបញ្ឈប់នាថ្ងៃទី ១១ ខែតុលា ខាងមុខ ដោយគ្មានក្តីសង្ឃឹមថានឹងអាចស្វែងរកឃើញជននៅរស់ក្រោយរយៈ ពេល ១៤ ថ្ងៃ នៃគ្រោះមហន្តរាយធម្មជាតិដែលបានកើតឡើងនោះឡើយព្រម ទាំងមានហានិភ័យនៃ ការរីករាលដាលជំងឺនៅក្នុងតំបន់នេះផងដែរ។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី ២៨ ខែកញ្ញា ខេត្ត Sulawesi ភាគកណ្តាល នៃប្រទេសឥណ្ឌូនេស៊ីត្រូវបានទទួលរងនូវការរញ្ជួយដីយ៉ាងខ្លាំង ដែលមានកំរិត 6.1 រ៉ីចទ័រនិង 7.5 រ៉ីចទ័រ ហើយ ការរញ្ជួយដីទាំងនេះ បានបង្កឲ្យ មានរលកយក្ស ស៊ូណាមីដែលបានបំផ្លាញអាគារ និងសំណង់ជាច្រើន ព្រមទាំង ធ្វើឲ្យមនុស្ស បាត់បង់ជិវិតជាច្រើននាក់ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ