ចំនួនជនអន្តោប្រវេសន៍ពីលីប៊ីឆ្លងកាត់សមុទ្រមេឌីទេរ៉ាណេទៅអឺរ៉ុបកើនឡើងយ៉ាងខ្លាំង
|
ចំនួនជនអន្តោប្រវេសន៍ពីលីប៊ីឆ្លងកាត់សមុទ្រមេឌីទេរ៉ាណេទៅអឺរ៉ុបកើនឡើងយ៉ាងខ្លាំង (VNA) |
(VOVworld) – ជនចំណាក់ស្រុករាប់ពាន់នាក់កំពុងរត់ប្រណាំងជាមួយពេលវេលា
ដើម្បីធ្វើដំណើរគ្រោះថ្នាក់ឆ្លងកាត់សមុទ្រមេឌីទេរ៉ាណេទៅកាន់អឺរ៉ុប ក្នុងពេលដែល
សមត្ថកិច្ចលីប៊ីគ្មានសមត្ថភាពគ្រាប់គ្រាន់ដើម្បីគ្រប់គ្រងស្ថាន ភាពដោយសារ
ការខ្វះខាត់ប្រភពធនធានមនុស្ស។ លោក Abdel Hamid al Sousei នៅអង្គការ
អឌ្ឈច័ន្ទក្រហមលីប៊ី បានឲ្យដឹងថា៖ ចំនួនជនចំណាក់ស្រុក បានកើនឡើងដល់
១៣ ពាន់នាក់ ដោយសារ អាកាសធាតុងាយស្រួល។ ជនចំណាក់ស្រុកភាគច្រើន
មកពីបណ្ដាប្រទេសនៅតំបន់ស្នែងអាហ្វ្រិកនិងតំបន់ អាហ្វ្រិកខាងលិច៕