ចំនួនប្រាក់ជិត៦៥០ពាន់លានដុងជួយឧបត្ថម្ភជនរងគ្រោះដោយជាតិគីមីពុលព័រលឿងទុំ
(VOVWORLD) /  
|
សមាគមជនរងគ្រោះដោយជាតិគីមីពុលព័រលឿងទុំ Dioxin វៀតណាម (vava.org.vn) |
Vovworld-ចំនួនទឹកប្រាក់ជិត៦៥០ពាន់លានដុងជាលទ្ធផលនៃការចលនា
រៃអង្គាសពីប្រភពជួយឧបត្ថម្ភជាច្រើនដោយសមាគមជនរងគ្រោះដោយជាតិគីមីពុល
ព័រលឿងទុំ Dioxin វៀតណាមអនុវត្តក្នុងអំឡុង៥ឆ្នាំកន្លងមកដើម្បីជួយឧបត្ថម្ភជនរង
គ្រោះដោយជាតិគីមីពុលព័រលឿងទុំ Dioxin វៀតណាម។ ព័ត៌មាននេះត្រូវបានប្រកាស
ក្នុងជំនួបប្រាស្រ័យជាមួយមជ្ឈដ្ឋានសារព័ត៌មានឧទ្ទេសនាមអំពីមហាសន្និបាតលើក
ទី៣និងរំលឹកខួបអនុស្សាវរីយ៍លើកទី១០នៃទិវាប្រពៃណីសមាគមជនរងគ្រោះដោយ
ជាតិគីមីពុលព័រលឿងទុំ Dioxin វៀតណាម(ទី១០មករា)ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី
១៧ធ្នូនៅទីក្រុងហាណូយ។
ក្នុងអាណត្តិខាងមុខសមាគមជនរងគ្រោះដោយជាតិគីមីពុលព័រលឿងទុំ Dioxin វៀតណាមបានកំណត់គោលដៅសារវន្តគឺធានាការអនុវត្តរបបគោលនយោបាយ
ចំពោះជនរងគ្រោះដោយជាតិគីមីពុលព័រលឿងទុំ Dioxin និងកូនចៅគេ ជួយឧបត្ថម្ភ
ជនរងគ្រោះតាមរយៈការចលនាគ្រប់ប្រភពកំលាំងពលំនិងអង្គការជួយឧបត្ថម្ភជនរង
គ្រោះរួមផ្សំនឹងការតស៊ូទាមទាឲ្យរដ្ឋាភិបាលនិងក្រុមហ៊ុនគីមីអាមេរិកត្រូវអនុវត្តការ
ទទួលខុសត្រូវរបស់គេដោយម៉ត់ចត់ចំពោះជនរងគ្រោះដោយជាតិគីមីពុលព័រលឿងទុំ
Dioxin វៀតណាម។ ឧត្តមសេនីយ៍ឯក Nguyen Van Rinh ប្រធានសមាគមជនរងគ្រោះ
ដោយជាតិគីមីពុលព័រលឿងទុំ Dioxin វៀតណាម បានឲ្យដឹងថា៖
“យើងខ្ញុំកំណត់ភារកិច្ចស្នូលគឺចលនាប្រភពកំលាំងនានារបស់អង្គការរដ្ឋាភិបាល
នៅវៀតណាមក៏ដូចជាអង្គការក្រៅរដ្ឋាភិបាលនិងបុគ្គលក្នុងប្រទេសក៏ដូចជាបរទេសជួយឧបត្ថម្ភសំរាប់ជនរងគ្រោះ។ ចំពោះគ្រួសារជនរងគ្រោះគឺធ្វើយ៉ាងម៉េចជួយឲ្យគេ
មានទុនដើម្បីផលិតកម្ម។”
មហាសន្និបាតលើកទី៣សមាគមជនរងគ្រោះដោយគីមីពុលព័រលឿងទុំ Dioxin វៀតណាមនឹងប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៣និង២៤ធ្នូ៕
-VOVWORLD