ចំនួនប្រាក់ជួយឧបត្ថម្ភនិងចុះឈ្មោះជួយឧបត្ថម្ភការបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ ឡើងទៅដល់ជិត ៣.៥០០ពាន់លានដុង

(VOVWORLD) - ចាប់ពីថ្ងៃទី ១ ឧសភាឆ្នាំ ២០២១ រហូតមកដល់បច្ចុប្បន្ននេះ ចំនួនប្រាក់ជួយឧបត្ថម្ភនិងចុះឈ្មោះជួយឧបត្ថម្ភការបង្ការទប់ស្កាត់ជំងឺរាតត្បាត កូវីដ ១៩  តាមរយៈប្រព័ន្ធរបស់រណសិរ្សចាប់ពីថ្នាក់មជ្ឈឹមដល់ថ្នាក់មូលដ្ឋាន និងតាមរយៈក្រសួងសុខាភិបាលបានឈានដល់ជិត ៣.៥០០ ពាន់លានដុង។

ចំនួនប្រាក់ជួយឧបត្ថម្ភនិងចុះឈ្មោះជួយឧបត្ថម្ភការបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ ឡើងទៅដល់ជិត ៣.៥០០ពាន់លានដុង - ảnh 1អនុប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Ngo Sach Thuc ទទួលប្រាក់ពីអគ្គនាយករងប្រធានសហជីពទីភ្នាក់ងារសារព័ត៌មានវៀតណាម លោក Dinh Dang Quang (រូបថត៖ Minh Duc/TTXVN)

នាថ្ងៃទី ១ មិថុនា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមទទួលបានជំនួយឧបត្ថម្ភពីទីភ្នាក់ងារ អង្គភាព និងបុគ្គលជាច្រើនទាំងក្នុងនិងក្រៅប្រទេស ដើម្បីចូលរួមវិភាគទានប្រភពធនធានសម្រាប់គាំទ្រដល់ការងារបង្ការទប់ស្កាត់ជំងឺកូវីដ ១៩។ ចាប់ពីថ្ងៃទី ១ ឧសភាឆ្នាំ ២០២១ រហូតមកដល់បច្ចុប្បន្ននេះ ចំនួនប្រាក់ជួយឧបត្ថម្ភនិងចុះឈ្មោះជួយឧបត្ថម្ភការបង្ការទប់ស្កាត់ជំងឺរាតត្បាត កូវីដ ១៩  តាមរយៈប្រព័ន្ធរបស់រណសិរ្សចាប់ពីថ្នាក់មជ្ឈឹមដល់ថ្នាក់មូលដ្ឋាន និងតាមរយៈក្រសួងសុខាភិបាលបានឈានដល់ជិត ៣.៥០០ ពាន់ លានដុង។

នៅតាមបណ្តាពិធីទទួលជំនួយឧបត្ថម្ភ លោក Ngo Sach Thuc អនុប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានអះអាងថា ពីប្រភពដែលទទួលបានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមនឹងបែងចែកថវិការយ៉ាងឆាប់សហ័ស ដើម្បីបំពេញបន្ថែមចូលមូលនិធិវ៉ាក់សាំងការពារកូវីដ - ១៩។ លើសពីនេះទៀត មូលនិធិក៏ត្រូវចំណាយសម្រាប់ជួយដល់ខ្សែប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ជួរមុខ តំបន់អនុវត្តន៍ការធ្វើចត្តាឡីស័ក ព្យាបាលអ្នកជំងឺកូវីដ ១៩ និងជួយឧបត្ថម្ភដល់គ្រួសាររងផលបះពាល់ដោយដោយជំងឺរាតត្បាត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ