ចំនួនភ្ញៀវទេសចរនៅខេត្តក្រុងជាច្រើនកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលឈប់សម្រាកក្នុងឱកាសថ្ងៃទី៣០ មេសា និងទី១ ឧសភា

(VOVWORLD) - ព័ត៌មានពីមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Lai Chau បានឲ្យដឹងថា ក្នុង ឱកាសឈប់សម្រាកកន្លងមក ខេត្តនេះបានទទួលភ្ញៀវទេសចរជាង ៤ ម៉ឺននាក់ កើន ឡើងជាងទ្វេដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះមានភ្ញៀវអន្តរជាតិ ជាង ១៣០០ នាក់។

នៅខេត្ត Tra Vinh មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តបានឲ្យដឹងថា ក្នុងរយៈ ពេលឈប់សម្រាកកន្លងមក ចំនួនភ្ញៀវទេសចរមកកាន់ខេត្ត Tra Vinh កើនឡើងយ៉ាង ខ្លាំង។ ក្នុងរយៈពេល ៥ ថ្ងៃ (ចាប់ពីថ្ងៃទី ២៩ ខែមេសា ដល់ថ្ងៃទី ៣ ឧសភា) ខេត្តបាន ទទួលភ្ញៀវទេសចរប្រហែល ៨៥ ពាន់នាក់ (កើនឡើងជាង ៥ម៉ឺន នាក់បើធៀបនឹង ឆ្នាំមុន); ក្នុងនោះចំនួនភ្ញៀវអន្តរជាតិកើនជិត៥ដង បើធៀបនឹងរយៈពេលឈប់សម្រាកឆ្នាំមុន។ ប្រាក់ចំណូលសរុបសម្រេចបានជាង ៤៦ ពាន់លានដុង (ជិត ២ លានដុល្លារ អាមេរិក)។
ក្រៅពីការទស្សនាសារមន្ទីវប្បធម៌ជនជាតិខ្មែរ ភ្ញៀវទេសចរក៏មានឱកាស ទស្សនាការតាំងពិព័រណ៌ “Con Dao - Tra Vinh តភ្ជាប់ជាមួយវប្បធម៌និងទេសចរណ៍”។ ក្រៅពីនោះ វិហារលោកប្រធានហូជីមិញ តំបន់ទេសចរណ៍អេកូឡូស៊ី Huynh Kha តំបន់រមណីយដ្ឋានថ្នាក់ជាតិស្រះ Ba Om តំបន់ទេសចរណ៍សហគមន៍ Con Chim ក៏ទាក់ទាញភ្ញៀវទេសចរជាច្រើនមកទស្សនា និងទទួលបទពិសោធន៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ