|
សកម្មភាពស្វែងរកជនរងគ្រោះក្នុងការបាក់ព្រិលនៅ
អាហ្វហ្គានីស្ថាន (រូបថតៈAFP/TTXVN ) |
(VOVworld)-មជ្ឈដ្ឋានមន្ត្រីហាហ្វហ្គនីស្ថានបានជូនដំណឹងនាថ្ងៃទី២៥កុម្ភៈថា
មនុស្សចំនួន១០០នាក់ ត្រូវស្លាប់ក្នុងការបាក់ព្រិល ដែលកើតមានឡើងនៅ
តំបន់ព្រៃភ្នំរបស់ប្រទេសនេះ ។ ជនរងគ្រោះភាគច្រើនបានស្លាប់បាត់បង់ជីវិត
នៅខេត្ត Panjshir ដែលនៅទីនោះ គេបានរកឃើញសពចំនួន៩៥នាក់។ ទន្ទឹម
នឹងនោះ មនុស្សចំនួន២៩នាក់ ត្រូវ ស្ពឹកត្រជាក់និងមានរបួសជាច្រើន។
ក្រោយពីថ្ងៃកើតហេតុពីថ្ងៃមានព្រិលធ្លាក់កាន់តែក្រាស់ នៅខេត្ត Panjshir
បានបំផ្លាញ ផ្ទះជាង១០០ខ្នង ផ្លូវជាច្រើនកក់ស្ទះបណ្តាលឲ្យក្រុមជួយសង្គ្រោះ
ពិបាកក្នុងការ ចូលដល់កន្លែងកើតហេតុ។ នាបច្ចុប្បន្ន ជនស៊ីវិលនិងភ្នាក់ងារ
រដ្ឋាភិបាល ត្រួវប្រើ បែលនិងដៃ ដើម្បីជួយសង្គ្រោះជនដែលកំពុងជាប់គាំង
ក្រោមព្រិល៕