ចំនួនមនុស្សស្លាប់និងរងរបួសបានកើនឡើងក្នុងករណីផ្ទុះនៅទីក្រុងបេរូត

(VOVWORLD) - ប្រទេសមួយចំនួនដូចជាអាល្លឺម៉ង់ បែលហ្សិក ឥណ្ឌូណេស៊ី ហ្វីលីពីន និងអូស្ត្រាលីបានបញ្ជាក់ថាពលរដ្ឋរបស់ប្រទេសខ្លួនបានស្ថិតក្នុងចំណោមជនរងគ្រោះក្នុងការផ្ទុះនេះ។
ចំនួនមនុស្សស្លាប់និងរងរបួសបានកើនឡើងក្នុងករណីផ្ទុះនៅទីក្រុងបេរូត - ảnh 1 ក្រុមអ្នកពន្លត់អគ្គីភ័យព្យាយាមពន្លត់អគ្គីភ័យ (ប្រភព៖ រ៉យទ័រ)

នាថ្ងៃទី ៥ ខែសីហា សមាគម កាកបាទក្រហមលីបង់បានបញ្ជាក់ថាចំនួនមនុស្សដែលបានស្លាប់ដោយសារការផ្ទុះនៅទីក្រុងបេរូតកាលពីថ្ងៃទី ៤ ខែសីហា បានកើនឡើងដល់ ១០០ នាក់ ហើយមានមនុស្សចំនួន ៤ ពាន់នាក់ត្រូវរងរបួស។ បុគ្គលិកកាកបាទក្រហមលីបង់កំពុងបន្តសកម្មស្វែងរក និងជួយសង្គ្រោះនៅក្នុងតំបន់ដែលរងគ្រោះ។ ប្រទេសមួយចំនួនដូចជាអាល្លឺម៉ង់ បែលហ្សិក ឥណ្ឌូណេស៊ី ហ្វីលីពីន និងអូស្ត្រាលីបានបញ្ជាក់ថាពលរដ្ឋរបស់ប្រទេសខ្លួនបានស្ថិតក្នុងចំណោមជនរងគ្រោះក្នុងការផ្ទុះនេះ។

សូមបញ្ជាក់ដែរថា នាថ្ងៃទី ៥ ខែសីហា ទូរទស្សន៍ Lebanon LBCI បានផ្សាយព័ត៌មានអំពីមូលហេតុនៃករណីផ្ទុះនោះគឺដោយសារការផ្ទុះនៃអំបិល amoni nitrat ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ