ចំនួនអាជីវកម្មបង្កើតថ្មីបន្តកើនឡើងក្នុងខែតុលា

(VOVWORLD) - ក្នុងរយៈពេល ១០ ខែកន្លងទៅ ប្រទេសទាំងមូលមានអាជីវកម្មដែលបានចុះបញ្ជីថ្មីសរុបចំនួន ១៣១.៨០០ អង្គភាព ជាមួយនឹងដើមទុនចុះបញ្ជីសរុបជាង ១.២០០ ទ្រី លានដុង (ជិត ៤៨ ពាន់លានដុល្លារអាមេរិក)។

អគ្គនាយកដ្ឋានស្ថិតិវៀតណាមបានឲ្យដឹងថា ក្នុងខែតុលាកន្លងទៅ នៅទូទាំងប្រទេសមានអាជីវកម្មបង្កើតថ្មីចំនួនជាង ១៥.៤០០ អង្គភាព ដែលមានដើមទុនចុះបញ្ជីជាង ១២៥,៨ ទ្រីលានដុង (ជាង ៥,១ ពាន់លានដុល្លារអាមេរិក)។ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ចំនួនអាជីវកម្មថ្មីបានកើនឡើង ១៨,៥% ហើយដើមទុនចុះបញ្ជីកើនឡើង ១៧,៧%។ ក្រៅពីនេះ ប្រទេសទាំងមូលមានអាជីវកម្មចំនួន ៥.៦០០អង្គភាពបានបើកដំណើរការឡើងវិញ។

ចំនួនអាជីវកម្មបង្កើតថ្មីបន្តកើនឡើងក្នុងខែតុលា - ảnh 1ទីកន្លែងបំពេញនីតិវិធីបង្កើតអាជីវកម្មនៅការិយាល័យចុះបញ្ជីពាណិជ្ជកម្ម នៃមន្ទីរផែនការនិងវិនិយោគទីក្រុងហាណូយ។ រូបថត៖ Danh Lam/TTXVN

ក្នុងរយៈពេល ១០ ខែកន្លងទៅ ប្រទេសទាំងមូលមានអាជីវកម្មដែលបានចុះបញ្ជីថ្មីសរុបចំនួន ១៣១.៨០០ អង្គភាព ជាមួយនឹងដើមទុនចុះបញ្ជីសរុបជាង ១.២០០ ទ្រី លានដុង (ជិត ៤៨ ពាន់លានដុល្លារអាមេរិក)។

បើតាមវិស័យសេដ្ឋកិច្ច ក្នុងរយៈពេល ១០ ខែដើមឆ្នាំនេះ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមានចំនួនសហគ្រាសដែលទើបបង្កើតថ្មីច្រើនជាងគេ បន្ទាប់មកគឺសហគ្រាសក្នុងវិស័យឧស្សាហកម្ម និងសំណង់; អាជីវកម្មក្នុងវិស័យសេវាកម្ម។

យោងតាមអ្នកជំនាញ អត្រានៃសហគ្រាសឧស្សាហកម្មដែលទើបបង្កើតថ្មីបានកើនឡើងជាថ្មីម្តងទៀតបង្ហាញថា ផលិតកម្មឧស្សាហកម្មនៅតែបន្តរីកចម្រើន; ហើយបានបង្ហាញថា វិធានការជួយគាំទ្រអាជីវកម្មរបស់រដ្ឋាភិបាល ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម និងក្រសួង ស្ថាប័នផ្សេងៗ មានប្រសិទ្ធិភាពជាវិជ្ជមាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ