ចំនួនអ្នកស្លាប់ និងរង​របួសសរុបនៅ​តំបន់ហ្គាហ្សា មានលើសពី ៩៥.០០០នាក់​

(VOVWORLD) - អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីនកាលពីថ្ងៃទី ២១ ខែមករា បានឲ្យដឹងថា ចំនួនអ្នកស្លាប់និងរងរបួសសរុបនៅក្នុងយុទ្ធនាការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែលលើតំបន់ហ្គាហ្សា ចាប់តាំងពីថ្ងៃទី៧  ខែតុលាឆ្នាំ ២០២៣មក បានកើនឡើងលើសពី ៩៥ ០០០ នាក់ ដែលក្នុងនោះមនុស្សជាង ២៥ ០០០ នាក់បានស្លាប់ និងជាង ៧ ០០០ នាក់កំពុងបាត់ខ្លួន និងមនុស្សជិត ៦៣ ០០០ នាក់រងរបួស។

ការស្លាប់និងរងសបួសភាគច្រើនជាជនស៊ីវិល ដែលក្នុងនោះប្រហែល ៧០% ជាកុមារ និងស្ត្រី។

ចំនួនអ្នកស្លាប់ និងរង​របួសសរុបនៅ​តំបន់ហ្គាហ្សា មានលើសពី ៩៥.០០០នាក់​ - ảnh 1បុរសម្នាក់ឈរលើគំនរបាក់បែកបន្ទាប់ពីកងទ័ពអ៊ីស្រាអែលវាយឆ្មក់ចូលទីក្រុង Hebron ក្នុងតំបន់ West Bank កាលពីថ្ងៃទី ២១ ខែមករា។ រូបថត៖ AFP

ទាក់ទងនឹងអនាគតនៃសង្រ្គាម នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃទី ២១ ខែមករា បានបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះ នឹងបន្តប្រយុទ្ធលើគ្រប់សមរភូមិ មិនថានៅតំបន់ហ្គាហ្សា ប្រទេសលីបង់ ស៊ីរី ឬកន្លែងផ្សេងទៀតឡើយ គឺដើម្បីធានាសន្តិសុខរបស់ប្រទេសខ្លួន។ ប្រមុខរដ្ឋាភិបាលអ៊ីស្រាអែលក៏បានច្រានចោលសំណើរដែលចលនាអ៊ីស្លាមហាម៉ាសបានដាក់ចេញ លើបញ្ហាផ្លាស់ប្តូរអ្នកទោស និងចំណាប់ខ្មាំង ដែលទាមទារឱ្យអ៊ីស្រាអែលបញ្ឈប់យុទ្ធនាការវាយលុកលើតំបន់ហ្គាហ្សា និងដោះលែងអ្នកទោសប៉ាឡេស្ទីនទាំងអស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ