ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីនៅហៃទីបានកើនដល់ជិត១.៣០០នាក់
(VOVWORLD) - រដ្ឋបាលហៃទីបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នរយៈពេល១ខែ ដើម្បីអនុវត្តន៍សកម្មភាពស្វែងរកនិងជួយសង្គ្រោះ។
ចំនួនមនុស្សស្លាប់និងរងរបួសក្នុងគ្រោះរញ្ជួយដីនៅហៃទីបន្តកើនឡើង ហើយរហូតមកដល់ពេលនេះ មនុស្សជិត ១.៣០០ នាក់បាត់បង់ជីវិតក្នុងឧប្បទ្ទវហេតុនេះ។ ប្រមុខទីភ្នាក់ងារការពារជនស៊ីវិលហៃទីលោក Jerry Chandler នៅថ្ងៃទី១៥ ខែសីហាបានប្រកាសថា មនុស្សយ៉ាងហោចណាស់មានចំនួន១.២៩៧ នាក់បានស្លាប់ និង២.៨០០នាក់រងរបូសក្នុងគ្រោះរញ្ជួយដីកាលពីថ្ងៃទី១៤ខែសីហា។ រដ្ឋបាលហៃទីបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នរយៈពេល១ខែ ដើម្បីអនុវត្តន៍សកម្មភាពស្វែងរកនិងជួយសង្គ្រោះ៕