ចំនួនអ្នកស្លាប់ដោយជំងឺរាតត្បាត COVID - 19 នៅប្រទេសចិនបានថយចុះ

(VOVWORLD) - គណៈកម្មាធិការសុខភាពជាតិចិននាថ្ងៃទី ១៧ ខែកុម្ភៈបានជូនដំណឹងថា កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ប្រទេសនេះមានអ្នកស្លាប់ចំនួន ១០៥ នាក់និងអ្នកឆ្លងចំនួន ២.០៤៨ នាក់បន្ថែមទៀត ដែលលើកចំនួនអ្នកស្លាប់នៅចិនដីគោកឡើងដល់ ១.៧៧០ នាក់និងចំនួនអ្នកឆ្លងឡើងដល់ ៧០.៥៤៨ នាក់។
ចំនួនអ្នកស្លាប់ដោយជំងឺរាតត្បាត COVID - 19 នៅប្រទេសចិនបានថយចុះ - ảnh 1 ចំនួនអ្នកស្លាប់ដោយជំងឺរាតត្បាត COVID - 19 នៅប្រទេសចិនបានថយចុះ (រូបថត៖ THX/TTXVN)

ក្នុងនោះ ដោយឡែកនៅខេត្ត Hubei មានអ្នកស្លាប់ចំនួន ១០០ នាក់និងអ្នកឆ្លងថ្មីចំនួន ១.៩៣៣ នាក់បន្ថែមទៀត. ទន្ទឹមនឹងនេះ អង្គការសុខភាពពិភព លោក (WHO) នាយប់ថ្ងៃទី ១៦ ខែកុម្ភៈនេះ បានជូនដំណឹងថា អ្នកជំនាញអន្តរជាតិបានចាប់ផ្តើមជួបប្រជុំជាមួយ សហសេវិកនៅប្រទេសចិនស្តីពីជំងឺរាតត្បាតរលាកផ្លូវដង្ហើមបង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មី COVID-19 (nCoV)។

នាថ្ងៃទី ១៦ ខែកុម្ភៈដដែលអាជ្ញាធរ តៃវ៉ាន់ (ចិន) បានបញ្ជាក់ពីករណីស្លាប់ដំបូងដោយជំងឺរាតត្បាតរលាកផ្លូវដង្ហើមដោយ COVID-19 (nCoV) នៅក្នុងទឹកដីរបស់ខ្លួន។ នេះគឺជាករណីស្លាប់លើកទី ៥ នៅលើពិភពលោកក្រៅប្រទេសចិន ដែលទាក់ទងនឹងវីរុស nCoV៕

ប្រតិកម្មទៅវិញ

ផ្សេងៗ