ចំនួនអ្នកស្លាប់ដោយសារការបាក់ដីអណ្តូងរ៉ែត្បូងនៅមីយ៉ាន់ម៉ាបានកើនឡើង

(VOVWORLD) - កាលពីថ្ងៃទី ២៦ ខែសីហា ប៉ូលីសមីយ៉ាន់ម៉ាបានឲ្យដឹងថា ចំនួនអ្នកស្លាប់នៅក្នុងការបាក់ដីអណ្តូងរ៉ែត្បូងនៅរដ្ឋ Kachin ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងរហូតដល់ ២២នាក់។ 
ចំនួនអ្នកស្លាប់ដោយសារការបាក់ដីអណ្តូងរ៉ែត្បូងនៅមីយ៉ាន់ម៉ាបានកើនឡើង - ảnh 1ការបាក់ដីអណ្តូងរ៉ែត្បូងនៅក្បែរភូមិ Ma Na ទីក្រុង Hpakant ប្រទេសមីយ៉ាន់ម៉ា។ រូបថត៖ THX/TTXVN

ឧបទ្ទវហេតុនេះបានកើតឡើងកាលពីរសៀលថ្ងៃទី១៣ ខែសីហា នៅឯអណ្តូងរ៉ែត្បូងមួយកន្លែងនៅក្បែរភូមិ Ma Na ក្នុងទីក្រុង Hpakant ដែលជាមជ្ឈមណ្ឌលឧស្សាហកម្មរ៉ែត្បូងរបស់មីយ៉ាន់ម៉ា។ ដំបូងឡើយ អាជ្ញាធរមូលដ្ឋានកំណត់ថាមានមនុស្សប្រហែល ៣០នាក់បានបាត់ខ្លួន។ ទោះជាយ៉ាណាក៏ដោយ បច្ចុប្បន្ននេះ កម្លាំងប៉ូលិសបានឲ្យដឹងថាមិនអាចកំណត់ឲ្យច្បាស់ថាតើមានមនុស្សបាត់ខ្លួនប៉ុន្មាននាក់នោះទេ ប៉ុន្តែបានចាត់ទុកថាចំនួននេះអាចនឹងកើនឡើង។ អ្នកស្រុកជឿជាក់ថាមានមនុស្ស ៣៦ នាក់កំពុងបាត់ខ្លួន។ បច្ចុប្បន្ននេះ ប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះកំពុងបន្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ