ចំនួនអ្នកស្លាប់ដោយសារកូវីដ ១៩ លើពិភពលោកហួសពី៤លាននាក់

(VOVWORLD) - បើគិតតាមអត្រាចំនួនប្រជាជន ប៉េរូជាប្រទេសមានអត្រាអ្នកស្លាប់ខ្ពស់បំផុត តាមនោះ ក្នុងចំណោមប្រជាជនចំនួន១សែននាក់ មានអ្នកស្លាប់ចំនួន៥៨៧នាក់។ 
ចំនួនអ្នកស្លាប់ដោយសារកូវីដ ១៩ លើពិភពលោកហួសពី៤លាននាក់ - ảnh 1បាញ់ថ្នាំកំចាត់មេរោគនៅទីក្រុងម៉ូស្គូ រុស្ស៊ី កាលពីថ្ងៃទី២៤ មិថុនា។ (រូបថត៖ Xinhua/VNA)
គិតត្រឹមព្រឹកថ្ងៃទី៧ ខែកក្កដា លើទូទាំងពិភពលោកមានករណីឆ្លងកូវីដ ១៩ ចំនួនជាង១៨៥លាននាក់ ក្នុងនោះករណីស្លាប់ជាង៤លាននាក់។ ប្រទេសដែលរងផល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតនៅតែជាអាមេរិក បន្ទាប់នោះគឺឥណ្ឌានិងប្រេស៊ីល។
បើគិតតាមអត្រាចំនួនប្រជាជន ប៉េរូជាប្រទេសមានអត្រាអ្នកស្លាប់ខ្ពស់បំផុត តាមនោះ ក្នុងចំណោមប្រជាជនចំនួន១សែននាក់ មានអ្នកស្លាប់ចំនួន៥៨៧នាក់។
ក្នុងពេលជាមួយគ្នានោះ រដ្ឋបាលទីក្រុងតូក្យូរបស់ជប៉ុន បានជូនដំណឹងថា បាន រកឃើញករណីឆ្លងថ្មីចំនួន៥៩៣នាក់ក្នុងថ្ងៃទៅមិញ ក្នុងបរិបទសល់តែ២សប្ដាហ៍ទៀត នឹងប្រព្រឹត្តទៅអូឡាំពិកនិង ប៉ារ៉ាឡាំពិកតូក្យូ។ នាបច្ចុប្បន្ន ចំនួនករណីឆ្លងកូវីដ ១៩ ថ្មី ជាមធ្យមនៅតូក្យូមានប្រមាណ៦០២ករណីក្នុងមួយថ្ងៃ។
ស្ថានភាពជម្ងឺរាតត្បាតបន្តវិវឌ្ឍន៍យ៉ាងស្មុគស្មាញនៅរុស្ស៊ី។ ក្នុងរយៈពេល២៤ ម៉ោងកន្លងមក ប្រទេសនេះបានរកឃើញករណីវិជ្ជមានកូវីដ ១៩ ចំនួនជាង២៣,៣ពាន់ នាក់បន្ថែមទៀត ខណៈដែលចំនួនករណីស្លាប់ក្នុងមួយថ្ងៃក៏ស្ថិតនៅកម្រិតខ្ពស់បំផុត តាំងពីមុនមកដោយមាន ៧៣៧ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ