ចំនួនអ្នកស្លាប់និងឆ្លងជំងឺថ្មីនៅប្រទេសចិនកើនឡើងយ៉ាងខ្លាំង
(VOVWORLD) - ស្ថានភាពជំងឺរលាកសួតដែលបណ្តាលដោយវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV) នៅ ប្រទេសចិន នៅតែបន្តមានការវិវត្តន៍យ៉ាងធ្ងន់ធ្ងរនៅពេលដែលចំនួនអ្នកស្លាប់គិតត្រឹមដល់ព្រឹកថ្ងៃទី ២៩ ខែមករា បានកើនឡើងដល់ ១៣២ នាក់ និងជិត ៦ ពាន់ករណី បានឆ្លងវីរុសនៅទូទាំងប្រទេសចិនផងដែរ។
ចំនួនអ្នកស្លាប់និងឆ្លងជំងឺថ្មីនៅប្រទេសចិនកើនឡើងយ៉ាងខ្លាំង (រូបថត៖ Reuters) |
តួលេខនេះបានលើសពីអត្រាអ្នកឆ្លងជំងឺនៅពេលដែលរោគសញ្ញាជំងឺរលាកផ្លូវដង្ហើម (SARS) បានផ្ទុះឡើងក្នុងឆ្នាំ ២០០២ - ២០០៣។ លោក Zhong Nam Shan ប្រធានក្រុមអ្នកជំនាញជាន់ខ្ពស់នៃគណៈកម្មាធិការសុខាភិបាល និងសុខភាពជាតិរសប់ចិនបានឲ្យដឹងថា៖
« ប្រសិនបើនិយាយថាតើជំងឺនេះកំពុងស្ថិតនៅក្នុងសភាពការណ៍យ៉ាងដូចម្តេចពោលគឺ ផ្ទុះឡើងនៅទូទាំងប្រទេស ឬផ្ទុះឡើងជាច្រើនចំណុច ឬ ផ្ទុះឡើងតាមតំបន់និមយៗឬយ៉ាងមេចដែរ? ខ្ញុំអះអាងថានោះគឺជាការផ្ទុះឡើងតាមតំបន់។»
ចំពោះការវិវត្តន៍ដូចពោលខាងលើនេះ ចិនបានអនុញ្ញាតឱ្យអង្គការសុខភាពពិភពលោក បញ្ជូនអ្នកជំនាញទៅប្រទេសនេះដើម្បីស្វែងយល់បន្ថែមអំពីវីរុសកូរ៉ូណាប្រភេទថ្មីនិងណែនាំឲ្យពិភពលោកទប់ទល់នឹងជំងឺនេះផងដែរ។ ដោយមានការព្រួយបារម្ភអំពីហានិភ័យនៃការរីករាលដាលនៃវីរុសនេះ ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនបានកាត់បន្ថយចំនួនជើងហោះ ហើរទៅកាន់ប្រទេសចិន។ សម្ព័ន្ធក្រុមហ៊ុន ជាច្រើននៅទូទាំងពិភពលោកក៏បានរឹតត្បិតបុគ្គលិកទៅកាន់ប្រទេសនេះដែរ។ រីឯនៅសហរដ្ឋអាមេរិក សេតវិមានបានព្រមានថាក្រុមហ៊ុនអាកាសចរណ៍អាចផ្អាករាល់ជើងហោះហើររវាងចិននិងសហរដ្ឋអាមេរិកដោយសារតែការផ្ទុះឡើងការរីករាលដាល់ជំងឺនេះផងដែរ៕