ចិនបង្កើនទង្វើខុសឆ្គងដែល “មិនធ្លាប់មានពីមុនមក” នៅសមុទ្រខាងកើត

(VOVWORLD) - ចិនកំពុងទាញយកផលប្រយោជន៍ពីការរីករាល ដាលនៃ COVID-19 ដើម្បីបង្កើនទង្វើខុសឆ្គង “ដែលមិនធ្លាប់មានពីមុនមក” នៅសមុទ្រខាងកើត។ 
ចិនបង្កើនទង្វើខុសឆ្គងដែល “មិនធ្លាប់មានពីមុនមក” នៅសមុទ្រខាងកើត - ảnh 1ចិនបន្តដាក់ពង្រាយនាវាដើម្បីធ្វើសកម្មភាពបង្ក ហេតុដ៏គ្រោះថ្នាក់នៅសមុទ្រខាងកើត (ប្រភព៖ VOV)

នេះជាការអត្ថាធិប្បាយរបស់លោកស្រី Sumathy Permal នាយិការមជ្ឈមណ្ឌលស្រាវជ្រាវដែនសមុទ្រនៃច្រកសមុទ្រម៉ាឡាកាប្រទេសម៉ាឡេ ស៊ី ក្នុងសិក្ខាសាលាតាមប្រព័ន្ធវីដេអូ ស្តីពីបញ្ហាសមុទ្រខាងកើត ក្រោមប្រធានបទ “ការធ្វើដំណើរឆ្លងកាត់ដែនទឹក មានជម្លោះ” ដែលបានធ្វើឡើងនៅថ្ងៃទី ១៥ ខែឧសភាកន្លងមក។

យោងតាមអ្នកជំនាញ ជនជាតិម៉ាឡេស៊ីរូបនេះ ចាប់តាំងពីដើមឆ្នាំ ២០២០ សមុទ្រខាងកើតបានក្លាយជា “ចំណុចក្តៅ” មួយដែលធ្វើជាសាក្សីនៃទង្វើបង្ករឿងហេតុរបស់ចិន សំដៅទៅលើប្រទេសក្នុងតំបន់។ ចិនបានដាក់ពង្រាយចំនួននាវាជាច្រើនទៅកាន់បណ្តាតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ប្រទេសនានា ហើយបានប្រព្រឹត្ដការបង្កហេតុដ៏គ្រោះថ្នាក់។ ចិនក៏បានឆ្លៀត យកប្រយោជន៍ពីស្ថានភាពនៃការរីករាលដាលយ៉ាងស្មុគ្រស្មាញនៃ COVID-19 នៅក្នុងប្រទេសដទៃទៀតក្នុងតំបន់ ដើម្បីបន្តបង្កើនភាពតានតឹង ដែលធ្វើឱ្យសហគមន៍អន្តរជាតិមានការព្រួយបារម្ភយ៉ាងខ្លាំង ជាក់ស្តែងគឺនាវាប៉ូលិស្តសមុទ្ររបស់ចិនបុកលិចនាវានេសាទ វៀតណាមមានស្លាកលេខ QNg ៩០៦១៧ ដោយមានអ្នកនេសាទ ៨ នាក់នៅលើនាវា កាលពីថ្ងៃទី ២ ខែមេសា។

លោកស្រីរូបនេះបានចាត់ទុកថា ការពន្លឿនដំណើរការចរចាតាមរយៈក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត គឺមានសារសំខាន់ណាស់។ ទោះជាយ៉ាងណា លទ្ធផលនៃការចរចាអាចមានភាពខុសគ្នាក៏ដោយ ប៉ុន្តែភាពជោគជ័យនៃការអនុម័ត COC គឺជាលទ្ធផលសក្តិ សមនឹងការខិតខំប្រឹងប្រែងក៏ដូចជាការប្តេជ្ញាចិត្តផ្នែកនយោបាយរបស់ប្រទេសដែលចូលរួមកិច្ចចរចារនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ