ចិនប្តឹងអាមេរិកឡើងអង្គការពាណិជ្ជកម្មពិភពលោក (WTO) ពីការដាក់ពន្ធនាំចូលលើខ្លួន

(VOVWORLD) - ក្រសួងពាណិជ្ជកម្មចិន នាថ្ងៃទី ២ ខែកញ្ញា បានលើកឡើងថា ចិនបានដាក់ពាក្យប្តឹងសហរដ្ឋអាមេរិកឡើងកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO)  ចំពោះការ យកពន្ធនាំចូលលើផលិតផលរបស់ខ្លួន។ 

ក្រសួងពាណិជ្ជកម្មចិនបាននិយាយថា វិធានការពន្ធដារបស់សហរដ្ឋអាមេរិកដើរផ្ទុយទៅនឹងសេចក្តីឯកភាពគ្នារវាងមេដឹកនាំនៃប្រទេសទាំងពីរ នៅខាងក្រៅសន្និសីទ G20 នៅទីក្រុងអូសាកា ប្រទេសជប៉ុន កាលពីចុងខែមិថុនា។ ក្រសួងពាណិជ្ជកម្មចិនក៏បានអះអាងថា ចិននឹងការពារសិទិ្ធស្របច្បាប់របស់ខ្លួន ក្រោមបទប្បញ្ញត្តិរបស់អង្គការពាណិជ្ជកម្មពិភពលោក។

សូមគូសបញ្ជាក់ថា ពីថ្ងៃទី១ ខែកញ្ញា សហរដ្ឋអាមេរិកបានចាប់ផ្តើមដាក់ពន្ធចំនួន ១៥% ទៅលើទំនិញមួយចំនួនដែលនាំចូលពីប្រទេសចិន ដោយមានតម្លៃ ១២៥ពាន់ លានដុល្លាអាមេរិក ក្នុងនោះមាន ស្បែកជើង នាឡិកាឆ្លាតវៃ និងទូរទស្សន៍អេក្រង់រាបស្មើ។ ក្នុងពេលជាមួយគ្នានោះ ភាគីចិនក៏បានដាក់ពន្ធលើទំនិញពី ៥-១០% ទៅលើ ទំនិញមានតម្លៃ ៧៥ ពាន់លានដុល្លារអាមេរិក ដោយបែងចែកជាពីរដំណាក់កាលដាច់គ្នា ពោលគឺ ចាប់ពីថ្ងៃទី ១ ខែកញ្ញា និងចាប់ពីថ្ងៃទី ១៥ ខែធ្នូ តែម្តង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ