ចិនប្តេជ្ញាកែទម្រង់ដ៏ទូលំទូលាយស៊ីជំរៅនិងលើគ្រប់វិស័យ


ចិនប្តេជ្ញាកែទម្រង់ដ៏ទូលំទូលាយស៊ីជំរៅនិងលើគ្រប់វិស័យ - ảnh 1
ចិនប្តេជ្ញាកែទម្រង់ដ៏ទូលំទូលាយស៊ីជំរៅនិងលើគ្រប់វិស័យ (Image: VNA)

(VOVworld) – នាយប់ថ្ងៃទី ៣០ កញ្ញា រដ្ឋាភិបាលចិនបានរៀចបំពិធីជប់លៀងក្នុង ឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី​ ៦៥ នៃទិវាបង្កើតសាធារណៈរដ្ឋប្រជាមានិត
ចិន (ថ្ងៃទី ១ តុលា) នៅមហាសាលប្រជាជននៅរដ្ឋធានីប៉ែកាំង។ ថ្លែងមតិនៅពិធីនេះ
អគ្គលេខានិងជា ប្រធានរដ្ឋចិន លោក  Xi Jinping បានចាត់ទុកថា៖ ក្នុងរយៈពេល ៦៥
ឆ្នាំកន្លងមក ប្រទេសចិនពីលទ្ធិជាតិនិយមឈានឡើងលទ្ធិសង្គមនិយមតាម
អត្តសញ្ញាណរបស់ខ្លួន។ ថ្នាក់ដឹកនាំរបស់ចិនរូបនេះបានសង្កត់ធ្ងន់ថា៖ ឆ្ពោះ ទៅ
អនាគត ចិនត្រូវអនវុត្តល្អការពារដ៏រឹងមាំនិងអភិវឌ្ឍន៍ផលប្រយោជន៍សារវ័ន្តរបស់ ប្រជាជនប្រកបដោយជោគជ័យ បង្កើតគ្រឹះស្ថានសំរាប់ការងារលើគ្រប់វិស័យ។
ទន្ទឹម នឹងនោះ ចិនត្រូវតស៊ូស្វិតស្វាយកសាងល្អបក្សកម្មុយនិស្តចិន បក្សត្រូវគ្រប់
គ្រងបក្ស បក្សត្រូវស្អាតស្អំសុក្រិដផ្លាស់ប្តូរថ្មីដោយខ្លួនឯង លើកកំពស់សមត្ថភាព
​របស់ខ្លួន មិនត្រូវឃ្លាតឆ្ងាយពីមហាជន។ ស្តីអំពីទំនាក់ទំនងរវាងចិននិងមណ្ឌល រដ្ឋបាលពិសេសគឺហុងកុងនិងម៉ាកាវ លោក Xi Jinping បានឲ្យដឹងថា៖ រដ្ឋអំណាច មជ្ឈឹមនឹងប្តេជ្ញាអនុវត្តទិសដៅ “ប្រទេសមួយ-ប្រព័ន្ធរដ្ឋបាលចំនួន ២” និងច្បាប់
សារវ័ន្ត ព្រមទាំង ការពារដ៏រឹងមាំចរីភាពយូរអង្វែងរបស់តំបន់ចំនួន ២ នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ