ចិនបានឆ្លើយតបទៅនឹងសេចក្តីប្រកាសរបស់ WTO ស្តីពីជម្លោះពាណិជ្ជកម្មរវាងចិន - អាមេរិក

(VOVWORLD) - ក្រសួងពាណិជ្ជកម្មចិនបានបញ្ជាក់ថា ការចាត់ទុកអង្គការពាណិជ្ជកម្មពិភពលោក WTO ជាស្នូលនៃស្ថាប័នពាណិជ្ជកម្មពហុភាគី គឺជាមូលដ្ឋានគ្រឹះនៃពាណិជ្ជកម្មអន្តរជាតិ។ 

បន្ទាប់ពីអង្គការពាណិជ្ជកម្មពិភពលោក  WTO បានប្រកាស ដាក់ពន្ធរបស់អាមេរិកលើទំនិញរបស់ចិន គឺ “មិនសមស្រប” នឹងបទប្បញ្ញត្តិពាណិជ្ជកម្មពិភពលោក ក្រសួងពាណិជ្ជកម្មចិនបានវាយតម្លៃថា សេចសម្រេចចិត្តរបស់អង្គការពាណិជ្ជកម្មពិភពលោក WTO គឺបរានុម័តនិងត្រឹមត្រូវ។ ទន្ទឹមជាមួយគ្នានោះ ក្រសូងនេះក៏បានអះអាងថា ការដែលចិនបានប្តឹងសហរដ្ឋអាមេរិកទៅកាន់ទីភ្នាក់ងារដោះស្រាយវិវាទរបស់អង្គការពាណិជ្ជកម្មពិភពលោក លើទង្វើខុសឆ្គងរបស់អាមេរិក គឺសំដៅការពារផលប្រយោជន៍ស្របច្បាប់របស់ខ្លួនផង ហើយម្យ៉ាងវិញទៀតក៏បង្ហាញពីការគោរពរបស់ចិនចំពោះរាល់បទបញ្ញត្តិរបស់អង្គការពាណិជ្ជកម្មពិភពលោក ក៏ដូចជាការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនរបស់ប្រទេសខ្លួន ក្នុងការការពារសិទ្ធិអំណាចរបស់ស្ថាប័នពាណិជ្ជកម្មពហុភាគីនេះ។

ក្រសួងពាណិជ្ជកម្មចិនបានបញ្ជាក់ថា ការចាត់ទុកអង្គការពាណិជ្ជកម្មពិភពលោក WTO ជាស្នូលនៃស្ថាប័នពាណិជ្ជកម្មពហុភាគី គឺជាមូលដ្ឋានគ្រឹះនៃពាណិជ្ជកម្មអន្តរជាតិ។ ហើយ ចិនតែងតែការពារមូលដ្ឋានគ្រឹះនេះជានិច្ច ថែមទាំងគោរពរាល់បទបញ្ញត្តិក៏ដូចជាសេចក្តីសម្រេចរបស់អង្គការពាណិជ្ជកម្មពិភពលោក។ ចិនសង្ឃឹមថា សហរដ្ឋអាមេរិកគោរពសេចក្តីសម្រេចរបស់អង្គការពាណិជ្ជកម្មពិភពលោក និងស្ថាប័នពាណិជ្ជកម្មពហុភាគី ក៏ដូចជារួមជាមួយចិននិងសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីការពាររបបពាណិជ្ជកម្មពហុភាគី ជំរុញសេដ្ឋកិច្ចពិភពលោកប្រកបដោយស្ថេរភា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ