ចិនបានដាស់តឿនរដ្ឋាភិបាលម៉ាឡេស៊ីប្រកាសរាល់ព័ត៌មានអំពីការបាត់ខ្លួននៃយន្តហោះ MH730

ចិនបានដាស់តឿនរដ្ឋាភិបាលម៉ាឡេស៊ីប្រកាសរាល់ព័ត៌មានអំពីការបាត់ខ្លួននៃយន្តហោះ MH730  - ảnh 1
ចិនបានដាស់តឿនរដ្ឋាភិបាលម៉ាឡេស៊ីប្រកាសរាល់ព័ត៌មានអំពីការបាត់ខ្លួននៃយន្តហោះ MH730 (Image: Vietnam+)


(VOVworld) – នាថ្ងៃទី ១៤ មិនា ចិនបានដាស់តឿនរដ្ឋាភិបាលម៉ាឡេស៊ីប្រកាស រាល់ព័ត៌មានអំពីការបាត់ខ្លួននៃយន្តហោះ MH730 របស់ក្រុមហ៊ុន Malaysia Airlines សំដៅជួយឧត្ថម្ភបង្រួញក្របខ័ណ្ឌស្វែងរក។ ចិនបាននាំចេញសំណើរពោលខាង
លើក្នុងកាលៈទេសៈយុទ្ធនាការស្វែងរកយន្តហោះពោលខាងលើបានអូសបន្លាយ
ក្នុងរយៈពេល ៧ ថ្ងៃ។ ថ្លែមតិក្នុងសន្និសីទកាសែត អ្នកនាំពាក្យ ក្រសួងការបរទេស
ចិន លោក​ Hong Lei បានឲ្យដឹងថា៖ ចិននឹងជួយឧប្ថម្ភភាគីចូលរួមការស្វែងរកទាំង
អស់ដើម្បីការងារនេះទទួលបានប្រសិទ្ធិភាពខ្ពស់។
ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត ថ្លែងមតិក្នុងសន្និសីទកាសែតមួយ នារសៀល
ថ្ងៃទី ១៤ មិនា រដ្ឋមន្ត្រីគមនាគមន៍ស្តីទីម៉ាឡេស៊ី លោក Mishammuddin Bin Tun Hussein
បានឲ្យដឹងថា៖ គិតដល់ពេលនោះ មានប្រទេសចំនួន ១៣ បានចូលរួម ការស្វែងរក
ជាពិសេស វៀតណាមគឺជាប្រទេសចូលរួមយ៉ាងសកម្មបំផុតក្នុងយុទ្ធនាការស្វែង
រកនេះ។ នាថ្ងៃទី ១៥ មិនា មន្ត្រីលាក់ឈ្មោះម៉ាឡេស៊ីមួយនាក់បាន ឲ្យដឹងថា៖ អ្នកស៊ើបអង្កេតបានសន្និដ្ឋាន យន្តហោះ MH730 ត្រូវបានចាប់ជំរត់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ