ចិនបានបោះចោលទំនុកទុកចិត្តយុទ្ធសាស្ត្ររបស់ប្រទេសជិតខាងនានា

ចិនបានបោះចោលទំនុកទុកចិត្តយុទ្ធសាស្ត្ររបស់ប្រទេសជិតខាងនានា - ảnh 1
នាវាចិនបាញ់ទឹកដាក់លើនាវារបស់វៀតណាម​

          (VOV)_ក្នុងបទសរសេរនៅលើគរហទំព័រ Chinausfocus នាថ្ងៃទី ៣០​ មិថុនា​ សាស្ត្រាចារ្យ Carlyle Thayer អ្នកជំនាញការស្រាវជ្រាវអំពី​អាស៊ី​អាគ្នេយ៍​ នៅមហា
វិទ្យាល័យ New South Wales (អូស្ត្រាលី) បានវិភាគថា៖​ ការដែលចិន ដាក់ស្ថានីយ
ខួង Haiyan Shiyou ៩៨១ ដោយខុសច្បាប់​នៅក្នុងតំបន់ខ្ពង់រាបបាតសមុទ្រ និង តំបន់សេដ្ឋកិច្ចផ្ដាច់មុខ ( EEZ )របស់​វៀតណាម បានចោទសំនួរជាច្រើន​ អំពី​ទំនុកទុកចិត្តយុទ្ធសាស្ត្រក្នុងទំនាក់ទំនងរវាងចិននិងប្រទេសជិតខាងនានា។ 
សាស្ត្រាចារ្យ Carlyle Thayer ​បាន​អះអាងថា៖ ប៉េកាំងបានធ្វើអោយភ្ញាក់អំពីល្មោក​សង្គ្រាមនិងមិនស្របច្បាប់ បំផ្លាញ់​រាល់ការខំប្រឹងប្រែងកសាងទំនុកទុកចិត្តយុទ្ធ​សាស្ត្ររវាងចិន និងប្រទេសនានា។ 

          សកម្មភាពទាងនោះត្រូវបានចាត់ទុកជាអំពើល្មោភសង្គ្រាម​ ពីព្រោះនេះគឺ
ជាលើក​ដំបូងដែលចិនបានដាក់ស្ថានីយខួងដោយឯកតោភាគី ក្នុងតំបន់ EEZ របស់ប្រទេសផ្សេងៗ។ គ្រោះថ្នាក់ជាងទៀត គឺ​ចិនបានបញ្ជូននាវា ​យន្តហោះ​យោធាជាច្រើនមកការពារស្ថានីយខួងនេះ។ ជាងនេះទៅទៀត តែប៉ុណ្ណោះ នាវា
ចិនបាន​បាញ់ទឹកដាក់លើនាវារបស់វៀតណាម និងបង្ហាញកាំភ្លើង គំរាមគំហែង​នាវាប្រតិបត្តិច្បាប់របស់វៀតណាមទៀតផង។

           សាស្ត្រាចារ្យ Carlyle Thayer បានវាយតំលៃខ្ពស់ចំពោះគោលនយោបាយ​ពោពេញទៅដោយសុឆ័ន្ទះរបស់វៀតណាម តាមរយៈការប្រើប្រាស់គ្រប់កាណាល់
ការទូត ដើម្បីដោះស្រាយជំលោះ កាខ្វែងគំនិតទាំងនេះដោយសន្តិវិធី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ