ចិនបានសម្រេចបញ្ឈប់សកម្មភាពជួញដូរបក្សាបក្សីរព្រៃជាបណ្តោះអាសន្ន
(VOVworld) – នាថ្ងៃទី ១៨ មេសា រដ្ឋាភិបាលចិនបានសម្រេចបញ្ឈប់សកម្មភាព ជួញដូរបក្សាបក្សីរព្រៃជាបណ្តោះអាសន្ន សំដៅទាប់ស្តាត់មេរោគគ្រុនផ្តាសាយ
បក្សី H7N9 រីករាលដាល។ នាយកដ្ឋានរុក្ខកម្មចិនបានស្នើឲ្យមជ្ឃដ្ឋានមន្ត្រីក្នុង
បណ្ដាតំបន់បង្កើនការឃ្លាំមើលយ៉ាងខ្លាំងក្លា បញ្ឈប់សកម្មភាពជួញដូរបក្សា
បក្សីរព្រៃនិងហាមឃាត់ភ្ញៀវទេសចរណ៍ទាក់ទងផ្ទាល់ជាមួយបណ្ដា សត្វនានា
ក្នុងសួនសត្វ។ នាថ្ងៃដ៏ដែល ចិនទទួលស្គាល់មានករណីផ្ទុកមេរោគ H7N9
ចំនួន ៤ ករណីទៀត។ គិតដល់ពេលនេះ ករណីផ្ទុកមេរោគ H7N9 បានកើន
ឡើង ៨៧ នាក់ ក្នុងនោះ អ្នកជំងឺចំនួន ១៧ នាក់ត្រូវស្លាប់៕