ចិនបានអះអាងអំពីចំណុចរួមជាច្រើនជាមួយសហភាពអឺរ៉ុប

(VOVWORLD) -  ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមមួយ បន្ទាប់ពីជំនួបពិភាក្សាកាលពីថ្ងៃទី ២៦ ខែមីនារវាងប្រធានរដ្ឋចិន លោក ស៊ីជីនពីង និងបណ្តាថ្នាក់ដឹកនាំអឺរ៉ុបរួមមានប្រធានាធិបតីបារាំងលោក Emmanuel Macron អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel និងប្រធានគណៈកម្មាធិការអឺរ៉ុប (EC) លោក Jean-Claude Juncker និងបណ្តាថ្នាក់ដឹកនាំដែលបានប្រកាសមានគោលបំណងចង់សហការគ្នា។
ចិនបានអះអាងអំពីចំណុចរួមជាច្រើនជាមួយសហភាពអឺរ៉ុប - ảnh 1 ប្រធានរដ្ឋចិន លោក ស៊ីជីនពីង 

លោក ស៊ីជីនពីង បានឲ្យដឹងថា ទោះបីជានៅតែមានបញ្ហាខ្វែងគំនិតនិងមានការប្រកួតប្រជែងរវាងទីក្រុងប៉េកាំងនិងប្រ៊ុចសែលក៏ដោយ ប៉ុន្តែការប្រកួតប្រជែងទាំងនេះមានភាពវិជ្ជមាន។ ភាគីនានាកំពុងរីកចម្រើនរួមគ្នាហើយដូច្នេះហើយមិនគប្បីទុកឲ្យមានការមន្ទិលសង្ស័យបង្កការ"រាំងស្កាត់"នោះឡើយ។ លោក ស៊ីជីនពីង ក៏បានក្រើនរំលឹកថា ថ្នាក់ដឹកនាំសហភាពអឺរ៉ុបនិងចិនសុទ្ធតែប្រឈមនឹងការប្រកួតប្រជែងដូចជាការគាំពារនិយម ដែលអាមេរិកកំពុងនាំមុខគេនិង "ការវាយប្រហារ" របស់ប្រធានាធិបតីអាមេរិក លោក Donald Trump សំដៅលើរាល់កិច្ចព្រមព្រៀងអន្តរជាតិក្នុងវិស័យនានាដូចជា ការប្រែប្រួលអាកាសធាតុ ពាណិជ្ជកម្ម ឬកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ