ចិនបំផ្លេញចោលផ្កាថ្មនៅសមុទ្រខាងកើតដើម្បីកសាងកោះសិប្បនិម្មិត
|
ចិនបំផ្លេញចោលផ្កាថ្មនៅសមុទ្រខាងកើតដើម្បីកសាងកោះសិប្បនិម្មិត (Image: VNA) |
(VOVworld) – គេហទំព័រណ៍ Cogit Asia ចំណុះកម្មវិធីអាស៊ីនៃមជ្ឈមណ្ឌលស្រាវជ្រាវ
យុទ្ធសាស្ត្រនិងបញ្ហាអន្តរជាតិ (CSIS) របស់អាមេរិកទើបនឹងចុះផ្សាយសេចក្តីរាយ
ការណ៍ របស់សាស្ត្រាចារ្យអេកូឡូស៊ីនិងជីវវិទ្យាសមុទ្រនៅមហាវិទ្យល័យ Miami
(អាមេរិក) លោក John McManus ក្រោមជំណងជើងថា៖ ចិនបានកសាងកោះ
សិប្បនិម្មតិយ៉ាងម៉េច?។ ក្នុងសេចក្តីរាយការណ៍ លោកបានវិភាគដ៏ជ្រាលជ្រៅរបៀប
ដែលចិនសាងសងខុសច្បាប់ បណ្ដាកោះសិប្បនិម្មតិនៅប្រជុំកោះ Truong Sa របស់
វៀតណាមដែលបានបំផ្លិចបំផ្លាញដ៏ ធ្ងន់ធ្ងរប្រព័ន្ធអេកូឡូស៊ី ជាពិសេសគឺផ្កាថ្មនៅ
សមុទ្រខាងកើត។ តាមលោក McManus ថា៖ កិច្ចការពារផ្កាថ្មគឺជាការទាមទា
ចាំបាច់និងជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា ហើយត្រូវការមានការ
រួមដៃរបស់ភាគីទាំងឡាយនៅសមុទ្រខាងកើត។ ការចូលរួមអនុញ្ញាស្តីពីការ
អភិរក្សប្រភពផលប្រយោជន៍នៅសមុទ្រប៉ូលខាងត្បូងរបស់ប្រទេសនានាគឺជា
ជោគជ័យមួយដែលអាចស្រាវជ្រាវអនុវត្តក្នុងកិច្ចការពារប្រព័ន្ធអេកូឡូស៊ីនៅ
សមុទ្រខាងកើត៕