ចិនប្រកាសថា “ឧបាយកលចង់ផ្លាស់ប្តូរចិនរបស់អាមេរិកនឹងទទួលបរាជ័យ”
(VOVWORLD) - ថ្លែងមតិនៅក្នុងសន្និសីទសារព័ត៌មានរបស់ក្រសួងការបរទេសចិនកាលពីថ្ងៃទី ២៩ ខែកក្កដា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានអះអាងថាមាគ៌ានៃប្រទេសនីមួយៗ ត្រូវបានជ្រើសរើសដោយប្រជាជននៃប្រទេសនោះ ហេតុដូច្នេះឧបាយកលចង់ធ្វើការផ្លាស់ប្តូរ ប្រទេសចិនរបស់អាមេតិកនឹងទទួលបរាជ័យផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin (រូបថត៖ vov.vn) |
អ្នកនាំពាក្យក្រសួងការបរទេសចិន ក៏ បានលើកឡើងថា ការដែលលោក Mike Pompeo រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកនិងឥស្សរជនអាមេរិកមួយចំនួនទៀតនាពេលថ្មីៗនេះបានឲ្យដឹងថា គោលនយោបាយអភិក្រមរបស់សហរដ្ឋអា មេរិកចំពោះប្រទេសចិនបានបរាជ័យ គឺជារបៀបនិយាយមិនគោរពប្រវត្តិសាស្ត្រ និងមិនសមស្របនឹងការពិតជាក់ស្តែងនោះឡើយ។
លោក Wang Wenbin បានបញ្ជាក់ថាអស់រយៈពេលជិត ៥០ ឆ្នាំកន្លងមក កិច្ចសហប្រតិបត្តិការនិងការជួបប្រាស្រ័យក្នុងវិស័យនានារវាងចិននិងអាមេរិក ត្រូវបានពង្រីកយ៉ាងស៊ីជម្រៅដោយឥតឈប់ឈរ ហើយប្រជាជននៃប្រទេសទាំងពីរក៏ទទួលបានអត្ថប្រយោជ ន៍ពីយន្តការទាំងនេះផងដែរ៕