ចិនប្រកាសថានឹងដាក់ទណ្ឌកម្មលើអង្គភាពអាមេរិកដែលពាក់ព័ន្ធនឹងឧប្បត្តិហេតុបាឡុង

(VOVWORLD) - ក្រសួងការបរទេសចិនកាលពីថ្ងៃទី ១៥ ខែកុម្ភៈ បានចោទប្រកាន់ថា បាឡុង របស់អាមេរិកបានហោះហើរដោយខុសច្បាប់លើដែនអាកាសរបស់ប្រទេសចិន រួមទាំងតំបន់ស៊ីនជាំងនិងទីបេ។ 

នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅទីក្រុង ប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានសង្កត់ធ្ងន់ថា ការដែលបាឡុងស៊ីវិលគ្មានមនុស្សបើករបស់ចិន ដែលបានវង្វេងចូលទៅក្នុងដែន អាកាសអាមេរិក គឺជាឧប្បត្តិហេតុដែល នឹកស្មានមិនដល់ ដែលបង្កឡើងដោយមូល ហេតុមិនចង់បាន ហើយចិនបានពន្យល់ម្តងហើយម្តងទៀតដល់ភាគីអាមេរិក។ យ៉ាងណាមិញ អាមេរិកបានបំពានកម្លាំង បញ្ចេញប្រតិកម្មហួសហេតុ ធ្វើឲ្យស្ថានការណ៍ កាន់តែតានតឹង ហើយប្រើវាជាលេសដើម្បីដាក់ទណ្ឌកម្មដោយខុសច្បាប់លើក្រុមហ៊ុន និងអង្គការរបស់ចិន។ ប្រទេសចិនប្រឆាំងជំទាស់យ៉ាងដាច់ខាតចំពោះរឿងនេះ ហើយ នឹងចាត់វិធានការតបតចំពោះអង្គភាពពាក់ព័ន្ធរបស់សហរដ្ឋអាមេរិក ដែលបានបង្ក ឡើងការខូចខាតដល់អធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសចិនតាមច្បាប់ ដើម្បី ការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពជាតិ ក៏ដូចជាសិទ្ធិនិងផលប្រយោជន៍ ស្របច្បាប់របស់ខ្លួន។
សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើង ក្នុងបរិបទដែលភាពតានតឹងរវាងសហ រដ្ឋអាមេរិកនិងចិនកាន់តែកើនឡើង បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានបាញ់ទម្លាក់បាឡុង របស់ចិន ដែលបានហោះហើរពីលើដែនអាកាសសហរដ្ឋអាមេរិក កាលពីថ្ងៃទី ៤ ខែកុម្ភៈ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ