ចិនប្រកាសសៀវភៅសសំដៅប្រតិកម្មចំពោះសាលក្រមរបស់ PCA


ចិនប្រកាសសៀវភៅសសំដៅប្រតិកម្មចំពោះសាលក្រមរបស់ PCA - ảnh 1
ចិនប្រកាសសៀវភៅសសំដៅប្រតិកម្មចំពោះសាលក្រមរបស់ PCA (Image: VOV)

(VOVworld) – នាព្រឹកថ្ងៃទី ១៣ កក្កដា ខុទ្ទកាល័យក្រុមប្រឹក្សារដ្ឋចិនបានរៀបចំសន្និសី
ទកា សែតប្រកាសសៀវភៅស៖ «ចិនប្តេជ្ញាធ្វើការចរចារដោះស្រាយជំលោះនៅសមុទ្រ
ខាងកើត ជាមួយហ្វីលីពីន»។  អនុរដ្ឋមន្ត្រីការបរទេសចិន លោក Liu Zhenmin បាន
ធ្វើជាអធិបតីសន្និ សីទកាសែតនេះ។ សៀវភៅសរួមមាន ៥ ជំពូក  ជាមួយខ្លឹមសាជាក់
ស្តែងចំនួន ១៤៣ ក្នុងនោះ ផ្តោតទៅលើការដែលហៅថា «ប្រវត្តិសាស្ត្រអធិបតេយ្យភាព»
របស់ចិននៅសមុទ្រ ខាងកើត ចំណះដឹងរួមដែលចិននិងហ្វីលីពីនទទួលបានក្នុងការ
ដោះស្រាយជំលោះនៅ សមុទ្រខាងកើត ទង្វើទាំងអស់ដែលហ្វីលីពីនបានអនុវត្តទាក់
ទិកដល់ជំលោះនៅតំបន់ សមុទ្រនេះ និងគោលនយោបាយរបស់ចិនក្នុងការដោះស្រាយ
បញ្ហានៅសមុទ្រខាងកើត។ ក្នុងសៀវភៅសនេះ ចិនបន្តប្រកាសអធិបតេយ្យភាពដ៏
ខុសឆ្គងលើសមុទ្រខាងកើត ហើយ រិះគន់យ៉ាងខ្លាំក្លាការដែលហ្វីលីពីនប្តឹងតវ៉ាឡើង
PCA​ ព្រមទាំង បន្តរំលឹកឡើងវិញនូវគោល ជំហរមិនយល់ព្រម មិនទទួលស្គាល់និង
មិនប្រតិបត្តិតាមសាលក្រមរបស់តុលាការទេ។

        ស្តីពីគោលជំហរដោះស្រាយជំលោះអធិបតេយ្យភាពនៅសមុទ្រខាងកើត សៀវភៅស
បន្តអះអាងជាថ្មីម្តងទៀតនូវការគោរពការពិតជាក់ស្តែងប្រវត្តិសាស្ត្រនិងប្តេជ្ញាធ្វើ
ការចរចាររវាង បណ្ដាប្រទេសទាក់ទិនផ្ទាល់។ ទោះបីជាផ្ទុយទៅនឹងច្បាប់អន្តរជាតិក្តី
ប៉ុន្តែ​ ចិននៅចាត់ទុក ថា៖ ប្រទេសនេះមុនក៏ដូចជាក្រោយគោរពធម្មនុញ្ញរបស់
 អ.ស.ប. ការពារនិងជំរុញសណ្តាប់ ធ្នាប់ច្បាប់អន្តរជាតិ។ នេះគឺជាប្រតិកម្មរឹងមាំ
ជាបន្តរបស់ចិនក្រោយពីរដ្ឋាភិបាលនិងក្រសួង ការបរទេសនៃប្រទេសនេះបាន
ចេញផ្សាយសេចក្តីប្រកាសជាបន្តបន្ទាប់ នាថ្ងៃទី ១២ កក្កដា សំដៅប្រឆាំងជំទាស់
សាលក្រមរបស់តុលាការមជ្ឈតកម្មអចិន្ត្រៃយ៍នៅក្រុងឡាអេរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ