ចិនប្រុងប្រយ័ត្នចំពោះមុខគ្រោះអាសន្នផ្ទុះឡើងអាសន្នរោគផ្ដាសាយ H៧N៩ លើមនុស្ស

ចិនប្រុងប្រយ័ត្នចំពោះមុខគ្រោះអាសន្នផ្ទុះឡើងអាសន្នរោគផ្ដាសាយ H៧N៩ លើមនុស្ស - ảnh 1
សមត្ថកិច្ចដំណើរការបំផ្លាញចោលបក្សាបក្សី (រូបថត៖Kyodo/TTXVN)

(VOVworld) - តំបន់ជាច្រើននៅចិនកំពុងខំប្រឹងប្រែងជំរុញខ្លាំងការងារបង្ការ
ប្រឆាំងអាសន្នរោគផ្ដាសាយបក្សាបក្សី H៧N៩ ក្រោយពីកើតមានឡើងករណីឆ្លង
ជំងឺលើមនុស្សជាច្រើននាក់។នាថ្ងៃទី១២ កុម្ភៈ ស្ថាប័នសមត្ថកិច្ចនៅខេត្ត Sichuan
បានបញ្ជាឲ្យបិទទ្វារមូលដ្ឋានជួញដូរនិងសម្លាប់បក្សាបក្សីចំនួន២៨០កន្លែងនៅ
ទីក្រុង Suining ក្រោយពីកើតមានឡើងករណីឆ្លងវីរុស H៧N៩ លើមនុចំនួន៤ករណី
ក្នុងឆ្នាំនេះ។ក្នុងពេលនោះ រដ្ឋអំណាចខេត្ត Hubei ភាគកណ្ដាលចិន ក៏បានបញ្ជាក់
ថា មានករណីឆ្លងវីរុស H៧N៩ ចំនួន១៩នាក់នៅខេត្តនេះចាប់ពីដើមឆ្នាំ២០១៧
មក។នៅទីក្រុង Changsha ខេត្ត Hunan ផ្សារលក់ដូរបក្សាបក្សីរស់ទាំង អស់សុទ្ធតែ
ត្រូវបិទទ្វារ។ស្ថាប័នសុខាភិបាលនៃទីក្រុងនេះបានបញ្ជាក់ថា មាន ករណីឆ្លងវីរុស
 H៧N៩ ចំនួន២៤នាក់ ក្នុងនោះមានករណី៥នាក់ដែលកំពុងស្ថិត នៅស្ថានភាព
ធ្ងន់ធ្ងរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ