ចិនប្រឆាំងជំទាស់ និង​ស្នើឲ្យ​សហរដ្ឋ​អាមេរិកបញ្ឈប់​សេចក្ដីព្រាង​ច្បាប់​ប្រកួតប្រជែង និងច្នៃប្រឌិត

(VOVWORLD) - ក្រសួងការបរទេសនិងសភាចិន កាលពីថ្ងៃទី ៩ ខែមិថុនា បានឡើងសម្លេងប្រឆាំងជំទាស់ចំពោះការដែលព្រឹទ្ធសភាអាមេរិកបានអនុម័តលើសេចក្តីព្រាងច្បាប់ប្រកួតប្រជែង និងច្នៃប្រឌិត ព្រមទាំងស្នើឲ្យសហរដ្ឋអាមេរិកបញ្ឈប់ការជំរុញសេចក្តីព្រាងច្បាប់នេះ។
ចិនប្រឆាំងជំទាស់ និង​ស្នើឲ្យ​សហរដ្ឋ​អាមេរិកបញ្ឈប់​សេចក្ដីព្រាង​ច្បាប់​ប្រកួតប្រជែង និងច្នៃប្រឌិត - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin (រូបថត៖ ក្រសួងការបរទេសចិន )

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បានសម្តែងនូវការប្រឆាំងជំទាស់យ៉ាងដាច់អហង្ការ ចំពោះការដែលព្រឹទ្ធសភាអាមេរិកបានអនុម័តលើសេចក្តីព្រាងច្បាប់ប្រកួតប្រជែង និងច្នៃប្រឌិត ឆ្នាំ ២០២១ ដោយចាត់ទុកថា សេចក្តីព្រាងច្បាប់នេះបាន“ បំភ្លៃការពិត លាបព័ណ” ធ្វើឲ្យ ប៉ះពាល់ដល់គោលមាគ៌ាអភិវឌ្ឍន៍ និងគោលនយោបាយកិច្ចការផ្ទៃក្នុង និងកិច្ចការបរទេសរបស់ចិន ព្រមទាំងបំប៉ោង “ការគំរាមកំហែងចិន” និងឃោសនាការប្រកួតប្រជែងយុទ្ធសាស្ត្រជាមួយចិន។

នាថ្ងៃដដែល គណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាចិនក៏បានចេញសេចក្តីថ្លែងការណ៍ ដោយប្រឆាំងជំទាស់យ៉ាងខ្លាំងក្លាចំពោះសេចក្ដីព្រាងច្បាប់របស់សហរដ្ឋអាមេរិក។ គណៈកម្មាធិការនេះបានចាត់ទុកថា សេចក្ដីព្រាងច្បាប់នេះ“ ពោរពេញទៅដោយការត្រិះរិះអំពីសង្គ្រាមត្រជាក់និងការប្រកាន់មនោគមវិជ្ជា” ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ