ចិនប្រឆាំងជំទាស់ដាច់ខាតចំពោះការដែល EU គ្រោងដាក់ទណ្ឌកម្ម​លើក្រុមហ៊ុនចំនួន ៣ របស់ចិន

(VOVWORLD) - នាថ្ងៃទី ១៣ កុម្ភៈ  សហភាពអឺរ៉ុបបានចេញផ្សាយព័ត៌មានដែលឲ្យដឹងថាគ្រោងនឹងដាក់កម្រិតពាណិជ្ជកម្មចំពោះសហគ្រាសជាង ២០ ក្នុងនោះមានសហគ្រាសចំនួន ៣ ដែលមានមូលដ្ឋាននៅចិន។
ចិនប្រឆាំងជំទាស់ដាច់ខាតចំពោះការដែល EU គ្រោងដាក់ទណ្ឌកម្ម​លើក្រុមហ៊ុនចំនួន ៣ របស់ចិន - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin។ រូបថត៖ VOV។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin នាថ្ងៃទី ១៤ កុម្ភៈ បានឲ្យដឹងថា ចិនបានសម្តែងការប្រឆាំងជំទាស់ឃយ៉ាងខ្លាំងចំពោះការដែល សហភាពអឺរ៉ុប (EU) រៀបចំផែនការដាក់ទណ្ឌកម្មក្រុមហ៊ុនចំនួន ៣ របស់ប្រទេសនេះ  ដោយចោទប្រកាន់ថាបានជួយឧបត្ថម្ភរុស្ស៊ីក្នុងជម្លោះនៅអ៊ុយក្រែន។ យោងតាមលោក Wang Wenbin បានឲ្យដឹងថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងរុស្ស៊ីគឺច្បាស់លាស់ តម្លាភាព ហើយមិនសំដៅទៅលើភាគីទី ៣  ក៏មិនមានការជ្រៀតជ្រែក ឬឥទ្ធិពលពីភាគីទី ៣ ណាមួយឡើយ។ ចិននឹងអនុវត្តន៍វិធានការចាំបាច់ដើម្បីការពារសិទ្ធិស្របច្បាប់របស់សហគ្រាសនៃប្រទេសខ្លួន។

សូមបញ្ជាក់ដែរថា មុននោះ នាថ្ងៃទី ១៣ កុម្ភៈ  សហភាពអឺរ៉ុបបានចេញផ្សាយព័ត៌មានដែលឲ្យដឹងថាគ្រោងនឹងដាក់កម្រិតពាណិជ្ជកម្មចំពោះសហគ្រាសជាង ២០ ក្នុងនោះមានសហគ្រាសចំនួន ៣ ដែលមានមូលដ្ឋាននៅចិន។ សហគ្រាសទាំងនេះត្រូវបានចោទប្រកាន់ពីបទជួយឧបត្ថម្ភរុស្ស៊ីក្នុងជម្លោះជាមួយអ៊ុយក្រែន។ ប្រសិនបើផែនការនេះត្រូវបានអនុម័ត នេះនឹងក្លាយទៅជាលើកទីមួយហើយដែលសហភាពអឺរ៉ុបបានដាក់កំហិតពាណិជ្ជកម្មលើសហគ្រាសចិនចាប់តាំងពីការផ្ទុះជម្លោះរុស្ស៊ី-អ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំ ២០២២។

កាលពីឆ្នាំមុន សហភាពអឺរ៉ុបក៏បានស្នើដាក់ទណ្ឌកម្មលើសហគ្រាសចិនចំនួន ៧ ដែលគេសង្ស័យថាបានជួយឧបត្ថម្ភរុស្ស៊ី។ ទោះជាយ៉ាងណា ផែនការនេះត្រូវបានបរាជ័យដោយសារមានការប្រឆាំងពីប្រទេសជាសមាជិកសហភាពអឺរ៉ុបមួយចំនួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ