ចិនប្រឆាំងជំទាស់អាមេរិកអញ្ជើញតៃប៉ិ (ចិន) ចូលរួមកិច្ចប្រជុំកំពូលអំពីប្រជាធិបតេយ្យ

(VOVWORLD) - ថ្លែងនៅសន្និសីទកាសែត កាលពីថ្ងៃទី២៤ ខែវិច្ឆិកា អ្នកនាំពាក្យក្រសួងការ បរទេសចិន លោក Zhao Lijian បានសង្កត់ធ្ងន់ថា ចិនប្រឆាំងជំទាស់យ៉ាងដាច់អហង្ការនឹង កាយវិកានេះរបស់អាមេរិក។

ចិនប្រឆាំងជំទាស់អាមេរិកអញ្ជើញតៃប៉ិ (ចិន) ចូលរួមកិច្ចប្រជុំកំពូលអំពីប្រជាធិបតេយ្យ - ảnh 1 អ្នកនាំពាក្យក្រសួងការ បរទេសចិន លោក Zhao Lijian។ (រូបថត៖ ក្រសួងការបរទេសចិន)
យោងតាមបញ្ជីឈ្មោះដែលក្រសួងការបរទេសអាមេរិកទើបបានប្រកាស រដ្ឋ អំណាចរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden នឹងអញ្ជើញតៃប៉ិ (ចិន) ចូលរួម កិច្ចប្រជុំកំពូលមេដឹកនាំអំពីប្រជាធិបតេយ្យ នៅខែខាងមុខនេះ។
ថ្លែងនៅសន្និសីទកាសែត កាលពីថ្ងៃទី២៤ ខែវិច្ឆិកា អ្នកនាំពាក្យក្រសួងការ បរទេសចិន លោក Zhao Lijian បានសង្កត់ធ្ងន់ថា ចិនប្រឆាំងជំទាស់យ៉ាងដាច់អហង្ការនឹង កាយវិកានេះរបស់អាមេរិក។ រដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិន ជារដ្ឋា ភិបាលស្របច្បាប់តែមួយគត់ ដែលតំណាងឲ្យប្រទេសចិនទាំងស្រុង ហើយតៃប៉ិជា ដែនដីមួយផ្នែកដែលមិនអាចកាត់ផ្ដាច់ចេញរបស់ចិន។ ចិនអំពាវនាវឲ្យអាមេរិកគោរព គោលការណ៍ “ប្រទេសចិនតែមួយ” បទបញ្ញត្តិនៃសេចក្ដីប្រកាសរួមចិន-អាមេរិកចំនួន៣ ក៏ដូចជាផ្អាកការផ្គត់ផ្គង់មូលដ្ឋាននិងបើកទ្វារសម្រាប់កម្លាំង “តៃវ៉ាន់ឯករាជ្យ” ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ