ចិនប្រឆាំងយ៉ាងដាច់ខាតចំពោះអាមេរិកដែលបិទការទាញយកកម្មវិធី TikTok និង WeChat

(VOVWORLD) - បើសិនជាសហរដ្ឋអាមេរិក មិនធ្វើការកែប្រែកំហុសរបស់ខ្លួននោះទេ ទីក្រុងប៉េកាំងនឹងចាត់វិធានការចាំបាច់ ដើម្បីការពាររាល់ផលប្រយោជន៍ស្រប់ច្បាប់របស់បណ្ដាក្រុមហ៊ុនចិន។
ចិនប្រឆាំងយ៉ាងដាច់ខាតចំពោះអាមេរិកដែលបិទការទាញយកកម្មវិធី TikTok និង WeChat - ảnh 1 កម្មវិធី TikTok នៅលើអេក្រង់ទូរស័ព្ទ (រូបថត៖ AFP / VNA)

ក្រសួងពាណិជ្ជកម្មចិន បានប្រកាសនៅថ្ងៃទី ១៩ ខែកញ្ញាថា នឹងប្រឆាំងដាច់ខាត  ចំពោះសេចក្ដីសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ដែលបិទការទាញយក (Download) កម្មវិធី TikTok និង WeChat ចាប់ពីយប់ថ្ងៃទី ២០ ខែកញ្ញា។ យោងតាមក្រសួងពាណិជ្ជកម្មចិនបានឲ្យដឹងថា បើសិនជាសហរដ្ឋអាមេរិក មិនធ្វើការកែប្រែកំហុសរបស់ខ្លួននោះទេ ទីក្រុងប៉េកាំងនឹងចាត់វិធានការចាំបាច់ ដើម្បីការពាររាល់ផលប្រយោជន៍ស្រប់ច្បាប់របស់បណ្ដាក្រុមហ៊ុនចិន។ គួរបញ្ជាក់ផងដែរថា ក្រសួងពាណិជ្ជកម្មអាមេរិកបានប្រកាសកាលពីថ្ងៃទី ១៨ ខែកញ្ញាថា រាល់ការទាញយកកម្មវិធី TikTok និង WeChat នៅសហរដ្ឋអាមេរិកនឹងត្រូវបិទចាប់ពីយប់ថ្ងៃទី ២០ ខែកញ្ញា។ នាបច្ចុប្បន្ន TikTok មានអ្នកប្រើប្រាស់ប្រមាណ ១០០ លាននាក់នៅសហរដ្ឋអាមេរិក ហើយទទួលបានការនិយមចូលចិត្តរបស់យុវជនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ