|
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Geng Shuang (រូបថត៖ក្រសួងការបរទេសចិន/TTXVN) |
(VOVworld) - អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Geng Shuang នាថ្ងៃទី៤
មករា បានអះអាងថា ចិនជានិច្ចកាលចាត់ទុកសមាគមន៍បណ្ដាប្រជាជាតិអាស៊ី
អាគ្នេយ៍ (អាស៊ាន)ជាអាទិភាពក្នុងគោលនយោបាយកិច្ចការបរទេសជាមួយ
ប្រទេសជិតខាង ព្រមទាំងត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភហ្វីលីពីនបំពេញល្អនូវ
ភារកិច្ចជាប្រធានប្ដូរវេនអាស៊ានក៏ដូចជាជំរុញទំនាក់ទំនងចិន-អាស៊ានឡើង
កំពស់ថ្មី។លោក Geng Shuang ក៏បានឲ្យដឹងថែមទៀតថា ចិនមានគោលបំណង
រួមជាមួយប្រទេសអាស៊ានទាំងអស់បន្តបង្កើនការជួបប្រាស្រ័យគោលនយោបាយ
ផ្សាភ្ជាប់យុទ្ធសាស្ត្រនិងសហប្រតិបតិ្តការយ៉ាងជាក់ស្ដែងនិងស៊ីជំរៅជំរុញការ
តម្លើង កំរិតមណ្ឌលពាណិជ្ជកម្មសេរីចិន-អាស៊ាន៕