ចិនមានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការនាវាចរណ៍លើគ្រប់វិស័យជាមួយ អាស៊ាន


ចិនមានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការនាវាចរណ៍លើគ្រប់វិស័យជាមួយ អាស៊ាន  - ảnh 1
ចិនមានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការនាវាចរណ៍លើគ្រប់វិស័យជាមួយ អាស៊ាន
(Image: VNA)

(VOVworld) – នាថ្ងៃទី ២៨ មិនា សមាជិករដ្ឋាភិបាលចិន លោក Yan Jechi បាន
ឲ្យឹដងថា៖ ប៉ែកាំងសង្ឃឹមទៅលើកិច្ចសហប្រតិបត្តិការនាវាចរណ៍លើគ្រប់វិស័យ ជាមួយអាស៊ាននឹងក្លាយទៅជារូបសណ្ឋានមួយសំរាប់ការកសាងផ្លូវសូតលើ
សមុទ្រ ក្នុងសតិវត្សទី ២១។ ការថ្លែងមតិពោលខាងលើត្រូវបានលោក Yan Jechi
នាំចេញនៅ ពិធីបំផុសឆ្នាំសហប្រតិបត្តិការលើវិស័យនាវាចរណ៍រវាងចិននិង
អាស៊ាននៅខាងក្រៅ វេទិការទ្វីបអាស៊ី Bao ឆ្នាំ ២០១៥ (BFA) នៅខេត្ត Hainan
ភាគខាងត្បូងចិន។ លោក Yan Jechi បានអះអាងថា៖ ចិនត្រៀមខ្លួនជាស្រេច
សហប្រតិបត្តិការជាមួយប្រទេសជាសមាជិកអាស៊ានទាំងឡាយដើម្បីបង្កើត
ទំនាក់ទំនងដៃគូនាវាចរណ៍ដើម្បីមានផល ប្រយោជន៍រួមហើយខំប្រឹងប្រែង
ជាមួយគ្នាដើម្បីទទួលបានការបោះជំហាន។ ក្នុងពេលនោះ ថ្លែងមតិនៅ
ជំនួបជាមួយលោក Yan Jechi  ឧបនាយករដ្ឋមន្ត្រីថៃ លោក Tanasak Patimapragorn
បានសង្កត់ធ្ងន់ថា៖ បណ្ដាប្រទេសជាសមាជិកអាស៊ានត្រៀម ខ្លួនជាស្រេចបង្កើន
កិច្ចសហប្រតិបត្តិការនាវាចរណ៍ជាមួយចិននិងការតភ្ជាប់ទ្វីបអាស៊ី ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ