ចិនមានគោលបំណងរួមជាមួយអាមេរិកពង្រឹងទំនុកទុកចិត្តយុទ្ធសាស្ត្រ
(VOVWORLD) - នាថ្ងៃទី ៣ មិថុនា នាយករងវិទ្យាស្ថានវិទ្យាសាស្ត្រយោធាចំណុះ កងទ័ពរំដោះប្រជាជនចិន ឧត្តសេនីយ៍ទោ Helei បានចាត់ទុកថា៖ ចិននិង អាមេរិកគប្បីបង្កើនទំនុកទុកចិត្តយុទ្ធសាស្ត្រររវាងភាគីទាំងពីរ។
ចិនមានគោលបំណងរួមជាមួយអាមេរិកពង្រឹងទំនុកទុកចិត្តយុទ្ធសាស្ត្រ |
(VOVworld) – នាថ្ងៃទី ៣ មិថុនា នាយករងវិទ្យាស្ថានវិទ្យាសាស្ត្រយោធាចំណុះ កងទ័ពរំដោះប្រជាជនចិន ឧត្តសេនីយ៍ទោ Helei បានចាត់ទុកថា៖ ចិននិង អាមេរិកគប្បីបង្កើនទំនុកទុកចិត្តយុទ្ធសាស្ត្រររវាងភាគីទាំងពីរ។ ថ្លែងមតិនៅ សន្និសីទកាសែតនៅខាងក្រៅការសន្ទនា Shangri-la លើកទី ១៦ នៅសឹង្ហបុរី ឧត្តសេនីយ៍ Helei បានសង្កត់ធ្ងន់ថា៖ ការចរចារជិតស្និទ្ធរវាងប្រធានរដ្ឋចិន លោក Xi Jinping ជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump នៅរដ្ឋ Florida នាខែមេសាកន្លងទៅបានបង្កើតឡើងគ្រិះស្ថានសំរាប់ការអភិវឌ្ឍន៍ទំនាក់ ទំនងរវាងប្រទេសទាំងពីរ។ លោក Helei បានអំពាវនាវឲ្យភាគីទាំងពីរប្រតិបត្តិ តាមគោលការណ៍មិនប៉ះទង្គិច មិនប្រឈមមុខនឹងជាមួយគ្នា គោរពរគ្នាទៅវិញទៅមក បង្កើនទំនុកទុកចិត្តយុទ្ធសាស្ត្រហើយទប់ស្កាត់គ្រោះអាសន្ន។ នាថ្ងៃដ ដែល បណ្ដារដ្ឋមន្ត្រីការពារជាតិរបស់អាមេរិកជប៉ុននិងអ៊ូស្ត្រាលីបានមានបទ សន្ទរកថាស្តីអំពីទស្សនៈវិស័យចំពោះសន្តិសុខក្នុងតំបន់។ រដ្ឋមន្ត្រីការពារជាតិ អាមេរិក លោក James Mattis បានសង្កត់ធ្ងន់ថា៖ អាមេរិកសន្យាគោរពរនិងរក្សា សណ្តាប់ធ្នាប់អន្តរជាតិដោយឈរលើច្បាប់អន្តរជាតិ ធានាឲ្យបានផលប្រយោជន៍ និងសមភាពរបស់ប្រទេសទាំងឡាយ។ ក្នុងពេលនោះ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោកស្រី Tomomi Inada មានគោលបំណងកសាងទំនាក់ទំនងសម្ព័ន្ធមិត្តដ៏ស៊ី ជម្រៅថែមទៀតជាមួយអាមេរិកសំដៅដើរតួនាទីសកម្មថែមទៀតចំពោះសន្តិសុខ ក្នុងតំបន់៕