ចិនមានទង្វើដ៏រឹងមាំចំពោះគោលនយោបាយគាំពារពាណិជ្ជកម្មរបស់អាមេរិក
(VOVWORLD) - នាយករដ្ឋមន្ត្រីចិន លោក លីខឺឈាំង (Li Keqiang) បានព្រមានចំពោះ គោលនយោបាយ "សហរដ្ឋអាមេរិកជាចម្បង" របស់ ប្រធានាធិបតីអាមេរិក លោក Donald Trump, ក្នុងបរិបទមានការលេចឡើងក្តីបារម្ភយ៉ាង ច្រើនអំពីលទ្ធភាពនៃគោលនយោបាយគាំពារសេដ្ឋកិច្ចរបស់អាមេរិកដែលនឹងជះឥទ្ធិពល ដល់សេដ្ឋកិច្ចចិន។
នាយករដ្ឋមន្ត្រីចិន លោក លីខឺឈាំង (Li Keqiang) |
នាថ្ងៃទី៣០ខែកញ្ញា ថ្លែង មតិនៅទីក្រុងប៉េកាំង នាយករដ្ឋមន្ត្រីចិន លោក លីខឺឈាំង បានអះអាងថាប្រទេសចិននឹងប្តេជ្ញាគាំទ្រប្រព័ន្ធពហុភាគីដោយឈរ លើគោលការណ៍នានា។ លោក លីខឺឈាំង ក៏បន្តទៀតថាចិននឹងបើក ចំហរ ចែករំលែកឱកាស និងសមិទ្ធិផលនៃការអភិវឌ្ឍជូនដល់ បណ្តាប្រទេសដទៃ ទៀតពីមួយថ្ងៃទៅមួយថ្ងៃ ខណៈដែលនៅតែរក្សាបាននូវផលប្រយោជន៍នៃការ អភិវឌ្ឍប្រទេសជាតិ ផងដែរ។
គួរបញ្ជាក់ថាសេចក្តីប្រកាសនេះ ត្រូវបានដាក់ចេញនៅក្នុងបរិបទភាពតានតឹង ពាណិជ្ជកម្មរវាងអាមេរិកនិងចិនកំពុងកើតឡើងដល់កំរិតថ្មីខណៈ ដែលថ្ងៃទី១៨ ខែកញ្ញាក្រសួងពាណិជ្ជកម្មចិននឹងដាក់ពាក្យបណ្តឹងអាមេរិកទៅកាន់អង្គការ ពាណិជ្ជកម្មពិភពលោក (WTO) ដែលទាក់ទងនឹងការដែលអាមេរិកវាយពន្ធ ១០%ជាផ្លូវការទៅលើទំនិញនាំចូលពីចិនក្នុងតម្លៃចំនួន ២០០ប៊ីពាន់លានដុល្លារ អាមេរិក ហើយបាននាំមកនូវការវាយពន្ធតតបវិញរបស់ទីក្រុងប៉េកាំងក្នុងតម្លៃ ចំនួន ៦០ប៊ីលានដុល្លាអមេរិកទៅលើទំនិញនាំចូលពីអាមេរិកផងដែរ៕