ចិនមិនអាចនាំចេញមូលហេតុបានអំពីការដាក់ឲ្យសកម្មភាពស្ថានីយ៍ខួងប្រេង Haiyna981 នៅតំបន់ដែនសមុទ្ររបស់វៀតណាម


ចិនមិនអាចនាំចេញមូលហេតុបានអំពីការដាក់ឲ្យសកម្មភាពស្ថានីយ៍ខួងប្រេង Haiyna981 នៅតំបន់ដែនសមុទ្ររបស់វៀតណាម - ảnh 1
តំណងក្រសួងការបរទេសចិនក៏បានគេចវេសសំណួរអំពីការដែលនាវារបស់ចិនបានវាយប្រហារទៅ
លើនាវាយាមល្បាតសមុទ្ររបស់វៀតណាមដែរឬទេ។​ (Image: Vietnam+)

(VOVworld) – នារសៀលថ្ងៃទី ៨ ឧសភា ក្រសួងការបរទេសចិនបានរៀបចំសន្និសីទ កាសែតសំដៅដោះសារការដាក់ឲ្យសកម្មភាពស្ថានីយ៍ខួងប្រេងHaiynan Shiyou-981
នៅតំបន់ សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាមលើសមុទ្រខាងកើត។ ក្នុងសន្និសីទកាសែត
 ចិនបន្ត រំលឹកជាថ្មីម្តងទៀតនូវគោលជំហររបស់ដែលហៅថា “អធិបតេយ្យភាព” នៃ
ប្រទេសនេះលើសមុទ្រខាងកើត ព្រមទាំង មានចោតនាទំលាក់កំហុសឲ្យវៀតណាម
ផងដែរ។ ប៉ុន្តែភាគីចិនមិនអាចនាំចេញភ័ស្តុតាងណាមួយដែលបង្ហាញនូវការរិះគន់របស់
ខ្លួនអំពីការដែល “នាវារបស់វៀតណាមវាយប្រហារទៅលើនាវារបស់ចិន” នោះឡើយ។
 តាមអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅទីក្រុងប៉េកាំង (ចិន) បានឲ្យដឹង
ថា៖ ទោះបីជា អ្នកយកព័ត៌មានគ្រប់រូបសួរជាច្រើនលើកជាច្រើនសារក្តី ប៉ុន្តែ តំណាង
ក្រសួងការបរទេសចិន ក៏ដូចជា តំណាងនៃអគ្គក្រុមហ៊ុនប្រេងឧស្ម័ន្ធមហាសាគររបស់
ចិន (CNOOC) មិនអាច ពន្យល់មូលហេតុដែលប្រទេសនេះបានដាក់ពង្រាយនាវា
គ្រប់ប្រភេទចំនួន ៨០ គ្រឿង ដើម្បីការពារស្ថានីយ៍ខួងប្រេងមួយ ក្នុងពេលជាធម្មតា
គ្រាន់តែត្រូវនាវាចំនួន ៣​ ឬ ៤ គ្រឿង តែប៉ុណ្ណោះ។ តំណងក្រសួងការបរទេសចិនក៏
បានគេចវេសសំណួរអំពីការដែលនាវារបស់ចិនបានវាយប្រហារទៅលើនាវាយាម
ល្បាតសមុទ្ររបស់វៀតណាមដែរឬទេ។

ចំណុចសំខាន់មួយទៀតក្នុងសន្និសីទកាសែតនេះគឺ តំណាងក្រសួងការបរទេសចិនក៏ បានសម្តែងគោលបំណងដោះស្រាយសភាពការណ៍នាបច្ចុប្បន្នតាមរយៈការសន្ទនា
ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ