ចិនយកចិត្តទុកដាក់ដល់សកម្មភាពមហោស្រពយុវជនវៀតណាម-ចិន

ចិនយកចិត្តទុកដាក់ដល់សកម្មភាពមហោស្រពយុវជនវៀតណាម-ចិន - ảnh 1
លោក Junshi Wenxue ប្រធានគណៈកម្មាការទាក់ទងអន្តរជាតិមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនីស្តចិន (VOV)

        Vovworld-មហោស្រពយុវជនវៀតណាម-ចិនលើកទី២នឹងបានប្រព្រឹត្តទៅ​
ចាប់​​ពីថ្ងៃទី២៤ដល់២៧វិច្ឆិកានៅខេត្ត Guangxi ចិន។ នាថ្ងៃទី២៣វិច្ឆិកា​ឆ្លើយ​សម្ភាស​​អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅទីក្រុងប៉េកាំង លោក Junshi
Wenxue ប្រធានគណៈកម្មាការទាក់ទងអន្តរជាតិមជ្ឈឹមសម្ព័ន្ធយុវជន​កុម្មុយនីស្ត​ចិន
បានឲ្យដឹងថា ការងារត្រៀមរៀបចំឲ្យមហោស្រពបានរួចរាល់ដោយ ត្រៀម​ជាស្រេច
ទទួលស្វាគមដំណាងយុវជនវៀតណាម៣ពាន់នាក់មកចូលរួមសកម្ម​ភាពជួបប្រា
ស្រ័យ។ Guangxi ជាដំបន់ទទួលរៀបចំមហោស្រពបានបង្កើតគណៈចាត់តាំងនិង​មាន​ការត្រៀមរៀបចំយ៉ាងសកម្មសំរាប់ព្រឹត្តិការណ៍នេះ។ លោក Junshi Wenxue បានឲ្យ
ដឹងថា៖

“សកម្មភាពជួបប្រាស្រ័យយុវជនទ្រង់ទ្រាយធំលើកនេះនឹងក្លាយទៅជារបត់ថ្មីក្នុង
ប្រវត្តិសាស្ត្រជួបប្រាស្រ័យប្រជាជន មានអត្ថន័យសំខាន់ចំពោះការដែល​យុវជន​នៃ​
ប្រទេស​ទាំងពីរបន្តនិងពង្រីកប្រពៃណីមិត្តភាព ធ្វើឲ្យស៊ីជម្រៅថែមទៀត​ការ​យល់
ដឹងគ្នា​ទៅវិញទៅមកនិងកិច្ចសហប្រតិបត្តិការ ពង្រឹងមូលដ្ឋានរឹងមាំឲ្យទំនាក់​ទំនង​
សហប្រតិបត្តិ​ការ​ដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-ចិន៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ