ចិនរក្សាគោលនយោបាយរូបីយវត្ថុ ប្រុងប្រយ័ត្ន ដោយបើកទ្វាលើវិស័យហិរញ្ញវត្ថុក្នុងឆ្នាំ ២០១៨

(VOVWORLD) -លោក Yi Gang បានជូនដំណឹងយ៉ាងលម្អិតអំពីរាល់វិធានការ និងផែនការអនុវត្តន៍ការបើកទ្វារទីផ្សារហិរញ្ញវត្ថុចិន។ តាមនោះ ក្នុងឆ្នាំ ២០១៨ ចិននឹងលើកទឹកចិត្តឲ្យវិនិយោគិនបរទេស។
ចិនរក្សាគោលនយោបាយរូបីយវត្ថុ ប្រុងប្រយ័ត្ន ដោយបើកទ្វាលើវិស័យហិរញ្ញវត្ថុក្នុងឆ្នាំ ២០១៨ - ảnh 1 ចិនរក្សាគោលនយោបាយរូបីយវត្ថុ ប្រុងប្រយ័ត្ន ដោយបើកទ្វាលើវិស័យហិរញ្ញវត្ថុក្នុងឆ្នាំ ២០១៨

នាថ្ងៃទី ១១ មេសា អញ្ជើញច្លែងមតិនៅក្នុង វេទិកាទ្វីបអាស៊ី Boao (BFA) 2018  នៅទីក្រុង Boao របស់ចិន ទេសាភិបាលធនាគារប្រជាជនចិន (PBOC) លោក Yi Gang បានអះអាងថា៖ ប្រទេសខ្លួននឹងបន្តរក្សាគោលនយោបាយរូបិយវត្ថុ ប្រុងប្រយ័ត្ន ហើយត្រៀមខ្លួនជាស្រេចសម្រាប់សេណារីយ៉ូអំពីបណ្ដាខឿនសេដ្ឋកិច្ចធំៗផ្សេងៗទៀតនៅលើពិភពលោកលោកប្រក្រតីភាពគោលនយោបាយរូបីយវត្ថុជានិច្ច។

 នៅក្នុងវេទិកានេះ លោក Yi Gang បានជូនដំណឹងយ៉ាងលម្អិតអំពីរាល់វិធានការ និងផែនការអនុវត្តន៍ការបើកទ្វារទីផ្សារហិរញ្ញវត្ថុចិន។ តាមនោះ ក្នុងឆ្នាំ ២០១៨ ចិននឹងលើកទឹកចិត្តឲ្យវិនិយោគិនបរទេសចូលរួមវិស័យដូចជា៖ ជួលហិរញ្ញវត្ថុ ហិរញ្ញវត្ថុដោយស្វ័យប្រវត្ដិ និងម៉ៅការរូបិយវត្ថុ។ ចិននឹងអនុញត្តឲ្យធនាគារបរទេសបើកទូលាយវិសាលភាពធ្វើសកម្មភាព និងលុបចោលកំហិតវិសាលភាពធ្វើអាជីរកម្មសម្រាប់ក្រុមហ៊ុន មូលបត្រភាគហ៊ុន។លោករូបនេះបានអះអាងថា៖ រាល់វិធានការពោលខាងលើនឹងចូលជាធរមានមុនបំណាច់ឆ្នាំ ២០១៨ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ