ចិនរិះគន់អាមេរិកអំពីបញ្ហាបរិស្ថាន
(VOVWORLD) - អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao li jian បានចាត់ទុកថា អ្នកនយោបាយអាមេរិកបានព្យាយាមស្វែងរកវិធី បង្ខូចកិត្តិយសចិនលើវិស័យបរិស្ថាន។
អ្នកនាំពាក្យក្រសួងការបរទេសចិន |
កាលពីថ្ងៃទី ១៩ ខែតុលា ក្រសួងការបរទេសចិនបានប្រកាសរបាយការណ៍ចំនួន ២ អំពី “ បញ្ជីសកម្មភាពដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថានរបស់អាមេរិក” និង“របាយការណ៍ស្តីពីការដែលសហរដ្ឋអាមេរិកបានបង្កអន្តរាយដល់កិច្ចការដោះស្រាយបញ្ហាបរិស្ថានសកលលោក”ដោយរិះគុនអាមេរិកយ៉ាងខ្លាំងក្លាលើវិស័យបរិស្ថាន។ នាថ្ងៃដដែល អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao li jian បានចាត់ទុកថា អ្នកនយោបាយអាមេរិកបានព្យាយាមស្វែងរកវិធី បង្ខូចកិត្តិយសចិនលើវិស័យបរិស្ថាន។ ទង្វើនេះរបស់ក្រសួងការបរទេសចិនត្រូវបានចាត់ទុកថា ជាការតបតវិញចំពោះការដែលក្រសួងការបរទេសអាមេរិកកាលពីថ្ងៃទី ២៥ ខែកញ្ញាបានប្រកាសបញ្ជីសកម្មភាពបំផ្លិចបំផ្លាញបរិស្ថានជាក់ស្ដែងរបស់ចិនផងដែរ៕