ចិនរៀបចំវេទិកាសន្តិសុខមជ្ឈឹមបូព៌ា
(VOVWORLD) - វេទិកាសន្តិសុខមជ្ឈឹមបូព៌ាដោយមានប្រធានបទ“ សន្តិសុខមជ្ឈឹមបូព៌ាក្នុងស្ថានភាពថ្មី៖ បញ្ហាប្រឈមនិងដំណោះស្រាយ” បានប្រព្រឹត្តទៅក្នុងរយៈពេល ២ ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៨ ខែវិច្ឆិកានៅទីក្រុងប៉េកាំងប្រទេសចិន ដើម្បីពិភាក្សាគ្នាអំពីបញ្ហាក្តៅៗដែលកំពុងកើតមានឡើងនៅមជ្ឈឹមបូព៌ានាបច្ចុប្បន្ន។
ចិនរៀបចំវេទិកាសន្តិសុខមជ្ឈឹមបូព៌ា |
វេទិកានេះបានទាក់ទាញអ្នកចូលរួមជិត ២០០ នាក់មកពីប្រទេសនិងអង្គការអន្តរ ជាតិជាង ៣០។ អ្នកប្រាជ្ញបានផ្តោតលើបញ្ហាសំខាន់ចំនួន ៤ រួមមាន សារៈសំខាន់នៃភាពយុត្តិធម៌; សុច្ចធម៌សម្រាប់សន្តិសុខរយៈពេលវែងនៅមជ្ឈឹម បូព៌ា; ពហុភាគីនិយមនិងវិធីដោះស្រាយបញ្ហាក្តៅគគុក ; ការអភិវឌ្ឍនិងជម្រុញ សន្តិសុខនិងតួនាទីនៃកិច្ចសន្ទនាស៊ីវិល័យក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនិងភាពជ្រុលនិយម៕