ចិនលើកលែងពន្ធបំពេញបន្ថែមលើទំនិញចំនួន ៦៩៦ ប្រភេទ ដែល​នាំចូល​ពីសហរដ្ឋអាមេរិក

(VOVWORLD) - នេះគឺជាដំណាក់កាលលើកលែងពន្ធលើកទី ៣ ដែលចិនបានអនុវត្តន៍ចំពោះទំនិញនាំចូលពីអាមេរក ហើយជាដំណាក់កាលលើកលែងពន្ធធំបំផុតតាំងពីរមុនមក។

នាថ្ងៃទី ១៨ ខែកុម្ភៈ ចិនបានប្រកាសលើកលែងពន្ធបំពេញបន្ថែមទៅលើទំនិញចំនួន ៦៩៦ ប្រភេទរបស់អាមេរិក ក្នុងបរិបទដែលទីក្រុងប៉េកាំងកំពុងស្វែងរកវិធីអនុវត្តន៍យ៉ាងពេញលេញនូវរាល់ការសន្យារបស់ខ្លួនក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្ម ចិន - អាមេរិកសម្រាប់ដំណាក់កាលទី ១ បើទោះបីជាទទួលរងផលប៉ះពាល់ដ៏ធំធេងនៃជំងឺរាតត្បាតរលាកផ្លូវដង្ហើម  Covid – 19 ក៏ដោយ។ នេះគឺជាដំណាក់កាលលើកលែងពន្ធលើកទី ៣ ដែលចិនបានអនុវត្តន៍ចំពោះទំនិញនាំចូលពីអាមេរក ហើយជាដំណាក់កាលលើកលែងពន្ធធំបំផុតតាំងពីរមុនមក។

ចិនលើកលែងពន្ធបំពេញបន្ថែមលើទំនិញចំនួន ៦៩៦ ប្រភេទ ដែល​នាំចូល​ពីសហរដ្ឋអាមេរិក - ảnh 1 សណ្តែកសៀងបន្ទាប់ពីប្រមូលផល (រូបថត៖ TTXVN)

ទំនិញរបស់អាមេរិកដែលនឹងត្រូវលើកលែងពន្ធបំពេញបន្ថែមលើកនេះ រួមមាន៖ ផលិតផលកសិកម្ម និងថាមពល សំខាន់ៗដូចជា៖ សាច់ជ្រូក សាច់គោ សណ្តែកសៀង ឧស្ម័នធម្មជាតិ និងប្រេងឆៅ ដែលធ្លាប់ត្រូវបានយកពន្ធ ខណៈពេលដែលភាគីទាំងពីមានសង្គ្រាមពាណិជ្ជកម្ម។ មុខទំនិញផ្សេងទៀតដែលត្រូវបានលើកលែងពន្ធបំពេញបន្ថែមលើកនេះរួមមាន៖ ឧបករណ៍វេជ្ជសាស្ត្រ ឱសថ និងលោហធាតុជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ